(ភ្នំពេញ)៖ មានកីឡាករ ៨រូបដែលរកបានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ ក្នុងការប្រកួតពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣

គិតត្រឹម ៥សប្តាហ៍មកនេះ នៅពេលកីឡាករ Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង មាន ៦គ្រាប់លើសគេ។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ៨រូបដែលរកបានគ្រាប់បាល់ច្រើនជាងគេរួមមាន៖
១៖ កីឡាករ MARCUS WARREN HABER ពាក់លេខ៩៩ មកពីក្លិបព្រះខ័នរាជស្វាយរៀង រកបាន ៦គ្រាប់។
២៖ កីឡាករ CRISTIAN DOS SANTOS ពាក់លេខ២៣ មកពីក្លិបណាហ្គា រកបាន ៤គ្រាប់។
៣៖ កីឡាករ NISHIHARA TAKUMU ​ពាក់លេខ៨ មកពីក្លិបវិសាខា រកបាន ៤គ្រាប់។
៤៖ កីឡាករ ញាណ សុសុីដាន ពាក់លេខ១០ មកពីក្លិបសមាគមបាល់ទាត់ ខ.ភ.ម រកបាន៣គ្រាប់។
៥៖ កីឡាករ ប្រាក់ ធីវ៉ា ពាក់លេខ១១ មកពីក្លិបភ្នំពេញក្រោន រកបាន ៣គ្រាប់។
៦៖ កីឡាករ SO OMAE ​ពាក់លេខ១១ មកពីក្លិបព្រៃវែង រកបាន ៣គ្រាប់។
៧៖ កីឡាករ NIETO RONDON ពាក់លេខ១០ មកពីក្លិបភ្នំពេញក្រោន រកបាន ៣គ្រាប់។
៨៖ កីឡាករ COULIBALY ABDEL KADER ពាក់លេខ១០ មកពីក្លិប ISI ដង្កោសែនជ័យ​ រកបាន ៣គ្រាប់៕