(ភ្នំពេញ)៖ ចាប់តាំងពីការផ្តើមវគ្គទី១នៃការប្រកួត WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ រហូតមកដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រ សន្ទុះនៃការគាំទ្រកីឡាករប្រដាល់ ធឿន ធារ៉ា ឃើញថាកើនឡើងជាអតិបរមាពីមួយវគ្គទៅមួយវ គ្គនៅតាមបណ្តាខេត្តទូរទាំងប្រទេសកម្ពុជា។

ដើម្បីបង្ហាញការអរគុណទៅកាន់ហ្វេនៗ សម្រាប់ការគាំទ្រយ៉ាងពេញទំហឹងកន្លងមកនេះ ធឿន ធារ៉ា នឹងមានជំនួបជួបជុំហ្វេនៗនៅថ្ងៃទី១៦ ស្អែកនេះ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាមល ចាប់ពីម៉ោង ៥៖៣០ល្ងាចតទៅ។

ជំនួបរវាង ធឿន ធារ៉ា និងហ្វេនៗធានាថាសប្បាយ ដោយកម្មវិធីមានការលេងហ្គេមសប្បាយៗដើម្បីយករង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង WURKZ។ ពិសេសលើលពីនេះ ហ្វេនៗក៏នឹងមានឳកាសទទួលបាន នូវហត្ថលេខារបស់ ធឿន ធារ៉ា ក៏ដូចជាការថតរូបជាអនុស្សាវរីយ៍។

អ្នកណាជាអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរ និងជាអ្នកគាំទ្រ ធឿន ធារ៉ាខ្លះ? កុំភ្លេចមកជួបគ្នានៅថ្ងៃស្អែកណា!
WURKZ បង្កើនថាមពលឥតឈប់ឈរ!