(ភ្នំពេញ)៖ ត្រឹមពាក់កណ្តាលខែមីនានេះ សរុបអ្នកឈ្នះរង្វាន់ម៉ូតូពីភេសជ្ជៈប៉ូវកម្លាំង WURKZ មានរហូតដល់ ១០២នាក់ និងពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល មាន១៣នាក់។

កាលពីថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការប្រគល់រង្វាន់ម៉ូតូចំនួន ១៥គ្រឿង ជូនដល់អតិថិជនរបស់ភេសជ្ជៈប៉ូវកម្លាំង WURKZ និង ICY COOL ក្នុងកម្មវិធី WURKZ សង្វៀនគុនខ្មែរ នៅលើស្ថានីយទូរទស្សន៍បាយ័ន។

អតិថិជនសំណាងដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី មានចំនួន ១៤នាក់ មកពី ៧ខេត្តក្រុងរួមមាន៖ ខេត្តព្រះសីហនុ ៤នាក់ ខេត្តពោធិ៍សាត់ ១នាក់ ខេត្តរតនគីរី ៣នាក់ ខេត្តតាកែវ ៣នាក់ ខេត្តកំពត ១នាក់ ខេត្តកំពង់ស្ពឺ ១នាក់ និងក្រុងភ្នំពេញ ១នាក់។ ចំណែកឯអតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី មានចំនួន ១នាក់ មកពីក្រុងភ្នំពេញ។

ភេសជ្ជៈប៉ូវកម្លាំង WURKZ មានរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី សរុប ១២០០គ្រឿង និងភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល មានរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី សរុប ៦០០គ្រឿង។

តោះ! រង់ចាំមើលទាំងអស់គ្នា តើអតិថិជនរូបណាជាអ្នកមានសំណាងក្លាយជាម្ចាស់ម៉ូតូ Honda Dream និង Honda Beat ស៊េរីថ្មីបន្ទាប់?
ភេសជ្ជៈប៉ូវកម្លាំង WURKZ បង្កើនថាមពលឥតឈប់ឈរ!