(វីយែន)៖ អូទ្រីស នឹងបន្តធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីបានចុះហត្ថលេខា បន្តកិច្ចព្រមព្រៀងរយៈពេល៤ឆ្នាំ, នេះបើតាមការអះអាងពីភាគីទាំងពីរ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ Austrian Grand Prix បានវិលត្រឡប់ចូល Formula One វិញ ក្នុងឆ្នាំ២០១៤ ហើយការប្រណាំងចុងក្រោយ នៃកិច្ចព្រមព្រៀងបច្ចុប្បន្ន គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២ ខែកក្កដាខាងមុខ។

«Austrian Grand Prix នាំមករួមគ្នា នូវផ្លូវប្រណាំងដ៏អស្ចារ្យ, ការប្រណាំងល្បឿនលឿនខ្លាំង និងទីកន្លែងជួបជុំដ៏ស្រស់ស្អាត សម្រាប់អ្នកគាំទ្ររបស់យើង, ខ្ញុំរីករាយ ក្នុងការប្រកាសថា យើងនឹងត្រឡប់មកវិញ ជាមួយ Red Bull Ring រហូតដល់យ៉ាងហោចណាស់ ឆ្នាំ២០២៧ ស្ថិតក្រោមកិច្ចព្រមព្រៀងថ្មីនេះ» នេះបើតាមសម្តីប្រធាន និងជានាយកប្រតិបត្តិ Formula One លោក Stefano Domenicali បានលើកឡើង៕