(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្ញើសារអបអរសាទរ និងជូនពរលោកជំទាវបណ្ឌិត ជា សិរី ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំងជា អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រោសប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះលោកជំទាវបណ្ឌិត ជា សិរី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕