(ភ្នំពេញ)៖ បន្ទាប់ពីការប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួនរួចមក ប្រតិបត្តិករទូរគមនាគមន៍ខ្មែរតែមួយគត់នៅលើទីផ្សារ គឺក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនមួយរបស់រ៉ូយ៉ាល់គ្រុបបានបង្កើតប្រវត្តិសាស្ត្រ ថ្មីមួយទៀត ដោយបានឈ្នះពានរង្វាន់ Global Rising Star Awards 2023 ពីក្រុមហ៊ុនវិភាគឯករាជ្យ ដ៏ល្បីល្បាញនៅលើពិភពលោក គឺ Opensignal។

ពានរង្វាន់ Global Rising Star Awards 2023 គឺជាពានរង្វាន់ដែលធ្វើការជ្រើសរើសអ្នកឈ្នះ ដោយវាយតម្លៃទៅលើប្រតិបត្តិករកំពូលទាំង៣០ជុំវិញពិភពលោក ដែលអ្នកប្រើប្រាស់បានឃើញ នូវភាគរយនៃការកែលម្អច្រើនបំផុតលើបទពិសោធបណ្ដាញសេវាទូរស័ព្ទចល័តក្នុងឆ្នាំចុងក្រោយនេះ ក៏ដូចជា ចូលរួមអបអរសាទរដល់ប្រតិបត្តិករដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការកែលម្អបទពិសោធសម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លី។

ចេញពីពានរង្វាន់ Global Rising Star Awards 2023 សម្រាប់បទពិសោធន៍ល្បឿនដោនឡូត ដែលមានភាពប្រសើរឡើងបំផុតពីមួយឆ្នាំទៅមួយឆ្នាំ សែលកាត ស្ថិតក្នុងលំដាប់កំពូលទាំង៣០ដែលមានល្បឿនដោនឡូតកើនឡើងសរុបជាមធ្យម ៥១.៤ភាគរយ រវាង H2 ២០២១ និង H2 ២០២២។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៣០មានតែពានរង្វាន់ Global Rising Stars ចំនួន១២ប៉ុណ្ណោះដែលត្រូវបានផ្ដល់ឲ្យក្រុមហ៊ុនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សែលកាត ជាក្រុមហ៊ុនមួយក្នុងចំណោចក្រុមហ៊ុនទាំងនោះ។

ជាមួយនឹងពិន្ទុធ្វើឱ្យប្រសើរឡើង ៥១.៤ភាគរយរបស់ខ្លួន សែលកាត បានបង្ហាញពីការកើនឡើងភាគរយខ្ពស់លើល្បឿនដោនឡូតច្រើនជាង ក្រុមហ៊ុន Hot Mobile ពីប្រទេសអ៊ីស្រាអែល, Cellcom ពីប្រទេសអ៊ីស្រាអែល, Ufone ពីប្រទេសប៉ាគីស្ថាន, Claro ពីប្រទេសព័រតូរីកូ, Zong ពីប្រទេសប៉ាគីស្ថាន, Pelephone ពីប្រទេសអ៊ីស្រាអែល, Chunghwa ពីប្រទេសតៃវ៉ាន់ និង Telemach ពីប្រទេសក្រូអាត។ ការឈ្នះពានរង្វាន់ Opensignal Rising Star 2023 គឺជាលើកទីមួយហើយដែលសែលកាតទទួលបានពានរង្វាន់ Global Mobile Network Experience Awards សម្រាប់បទពិសោធន៍ល្បឿដោនឡូតពីOpensignal ហើយត្រូវបានសន្មតថាជាគំនិតផ្តួចផ្តើមដែលបង្កើតថាមពលឡើងវិញរបស់ម៉ាកយីហោឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពនៃបណ្ដាញ។

លោក Simon Perkins នាយកប្រតិបត្តិរបស់ សែលកាត បានឱ្យដឹងថា យើងមានសេចក្ដីរីភើបរីករាយជាខ្លាំងក្នុងការទទួលពានរង្វាន់នេះសម្រាប់សែលកាត។ រឿងមួយគឺថាជាការទទួលស្គាល់ថា្នក់ជាតិ និងមួយវិញទៀតគឺត្រូវបានធៀបទៅនឹងប្រតិបត្តិករផ្សេងទៀតលើពិភពលោក។ យើងក៏ត្រូវបានរាប់ថាជាក្រុមហ៊ុនជាកំពូលទាំង៣០ដែលមានការរីកចម្រើនបំផុត។ ដើម្បីត្រូវបានចុះបញ្ជីនៅក្នុងកម្មវិធី Opensignal Global Rising Star Awards 2023 ។

សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវបទពិសោធល្បឿនដោនឡូតជាមួយនឹងប្រតិបត្តិករសកលធំៗមួយចំនួនដូចជា T-Mobile ពីប្រទេសព័រតូរីកូ, Cellcom ពីប្រទេសអ៊ីស្រាអែល, Maxis ពីប្រទេសម៉ាឡេស៊ី, STC ពីប្រទេសបារ៉ែន ក្នុងចំណោមអ្នកផ្សេងទៀត គឺជាសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍មួយ ដែលមិនអាចទៅរួចឡើយ ប្រសិនបើគ្មានភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Huawei និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកផ្នែកវិស្វកម្មរបស់យើង។ យើងមានសេចក្តីសោមនស្សរីករាយដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រតិបត្តិករទាំង៣០នេះ ហើយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនេះជាផ្នែកនៃបញ្ជីឈ្មោះរង្វាន់របស់សែលកាត។

ការរួមបញ្ចូលនូវសមិទ្ធិផលបណ្តាញរបស់ សែលកាត ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គឺជាការពង្រឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមទាំងទីតាំងសេវាកម្មបន្ថែមក្នុងខេត្តចំនួន១០ ដំណោះស្រាយ IBS និង Microcells ដើម្បីបំពេញចន្លោះខ្វះខាតក្នុងតំបន់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញ និងបុរី ការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីបណ្តាញពេញលេញ ការដាក់ឲ្យដំណើរការ VoLTE ការធ្វើដំណើរការ Carrier Aggregation ពេញលេញនៅក្នុងខេត្តទាំង១៦។

បច្ចុប្បន្ននេះ សែលកាត មានពានរង្វាន់ និងបណ្ណសរសើរជាង៤០ ចាប់តាំងពីការដាក់ដំណើរការបណ្ដាញ 4G នៅឆ្នាំ២០១៧មក ដោយអបអរសាទរសមិទ្ធិផលក្នុងបណ្តាញ ការច្នៃប្រឌិតផលិតផល យុទ្ធនាការទីផ្សារ និងការអនុវត្តសាជីវកម្ម។ ពានរង្វាន់ Opensignal Global Rising Star Award សម្រាប់ល្បឿនដោនឡូត គឺជាកម្មវិធីដ៏មានកិត្យានុភាពបំផុតរបស់ខ្លួនដោយបានពង្រឹងតំណែងរបស់ សែលកាត ថាមិនត្រឹមតែជាបណ្តាញដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតប្រជែងសកលសម្រាប់ដំណើរការ និងគុណភាពទូរគមនាគមន៍។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Opensignal Global Mobile Network Experience Awards សូមចូលទៅកាន់៖ https://www.opensignal.com/reports/2023/02/global-state-of-the-mobile-network-experience-awards ។ ពានរង្វាន់ Opensignal ពានរង្វាន់ Global Mobile Network Experience Awards 2023 ដោយផ្អែកលើការវិភាគឯករាជ្យនៃការវាស់វែងចល័តដែលបានកត់ត្រាក្នុងអំឡុងពេលថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២២ © 2023 Opensignal Limited ។

សូមបញ្ជាក់ដែរថា សែលកាត ចាប់ដំណើរការនៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយ ក្នុងប្រទេសកម្ពុជា សេវាសែលកាតមានអតិថិជនជាង៤លាននាក់ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេសនិងបណ្តាញចែកចាយដ៏ធំទូលាយ។

ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការនិងកម្សាន្តផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីកដើម្បីសម្រួលនិងកសាងសហគមន៍ហ្គេមនិងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។ សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់និងសកលលោក៕