(កូរ៉េ)៖ បច្ចុប្បន្ននេះ BTS កំពុងស្ថិតក្នុងការផ្អាកសកម្មភាពជាក្រុម ដោយសារតែសមាជិកមួយចំនួន បានបំពេញកាតព្វកិច្ចយោធារបស់ពួកគេក្នុងនាមជាពលរដ្ឋកូរ៉េខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ ហាក់បីដូចជាក្រុមនេះនឹងមិនជួបជុំគ្នាវិញក្នុងពេលឆាប់ៗនេះទេ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន HYBE។ 

ក្នុងកំឡុងឆ្នាំចុងក្រោយនេះ ត្រូវបានគេបង្ហាញថា សមាជិកនីមួយៗក្នុងក្រុម BTS នឹងត្រូវចាប់ផ្តើមបម្រើយោធា។ ទន្ទឹមនឹនេះ ក្រុមអ្នកគាំទ្រហាក់បង្ហាញការ​ព្រួយ​បារម្ភ​ភ្លាមៗ ព្រោះ​ក្រុម​នេះ​មិន​ដែល​បញ្ឈប់​សកម្មភាព​តន្ត្រី​របស់ខ្លួនដូចពេលនេះទេ។ ដំបូងឡើយ ត្រូវបានគេរាយការណ៍ថាក្រុមនឹងមកជួបជុំគ្នាម្តងទៀតនៅឆ្នាំ២០២៥ បន្ទាប់ពីសមាជិកគ្រប់រូបបានបញ្ចប់ការបំពេញកាតព្វកិច្ចយោធា ប៉ុន្តែអនាគតរបស់ក្រុមនេះ គឺមិនច្បាស់លាស់ បន្ទាប់ពីការវិវឌ្ឍន៍ចុងក្រោយបង្អស់។ យោងតាមលោក Bang Si-Hyuk ស្ថាបនិក ក្រុមហ៊ុន HYBE បានបញ្ជាក់នាពេលថ្មីៗនេះ។

លោក Bang Si-Hyuk បានបន្តថា  បញ្ហាយោធាមិនមែនជារឿងដែលត្រូវដោះស្រាយដូចការគ្រោងទុកនោះទេ ហើយក្រុមហ៊ុនក្រុមតន្រ្តី និងក្រុមគ្រួសាររបស់ពួកគេត្រូវការពេលវេលាដើម្បីរៀបចំសម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគេ។ នៅក្រោមកាលៈទេសៈទាំងនោះ វាពិបាកក្នុងការបន្ត នៅឆ្នាំដែលបានសន្យា គឺឆ្នាំ២០២៥៕