(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ កម្ពុជា បានរកឃើញគូស្វាមីភរិយា និងអតិថិជនដែលបានជាវ Cambodia Beer យកទៅពិធីមង្គលការ និងកម្មវិធីនានាចំនួន ៣៧គូទៀតហើយ ដែលបានឈ្នះរង្វាន់ ២០លានរៀល និង ១០លានរៀល ដោយរង្វាន់ប្រាក់សុទ្ធបានប្រគល់ជូនអតិថិជនផ្ទាល់ដោយឧកញ៉ា លាង ហួង (ហេនរី) សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ដែលជាតំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការប្រគំតន្ត្រី Cambodia Brew the Beat Concert នៅស្ថានីយទូរទស្សន៍ហង្សមាស។

នេះគឺជាការប្រគល់រង្វាន់ដល់គូស្វាមីភរិយាថ្មីថ្មោងលើកទី៣ហើយ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តធ្វើការចាប់ឆ្នោតផ្សងសំណាងសម្រាប់អតិថិជនរហូតដល់លើកទី៨ដើម្បីឲ្យគ្រប់ ៣០០រង្វាន់ដែលស្មើនឹងទឹកប្រាក់ ១លានដុល្លារ។

អតិថិជនគ្រាន់តែជាវ Cambodia Beer ៥០កេស សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ ឬសម្រាប់ការជួបជុំផ្សេងៗ នឹងទទួលបានឆ្នោតផ្សងសំណាងយករង្វាន់ទឹកប្រាក់ ២០លានរៀល និង ១០លានរៀលភ្លាមៗជាមួយនឹងធុងទឹកកកដ៏ស្រស់ស្អាតចំនួន១ បើជាវ ១០០កេស នឹងទទួលបានធុងទឹកកក២ ឬ ធុងប៉ាសទំនើបចំនួន១ភ្លាមៗ៕