(ភ្នំពេញ)៖ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសនៃប្រទេសចិន បានប្រកាសពីការចាប់ផ្តើមឡើងវិញនូវការពិនិត្យ និងចេញទិដ្ឋាការសម្រាប់ជនបរទេសជាលើកដំបូង តាំងពីផ្ទុះការរីករាលដាលនៃជម្ងឺកូវីដ១៩។

ដំណឹងដ៏ល្អនេះ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកទេសចរនៅជុំវិញពិភពលោក រួមទាំងអ្នកចូលចិត្តធ្វើដំណើរកំសាន្ត នៅកម្ពុជាយើងផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹងបើកដំណើរការជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយនឹងតម្លៃយ៉ាងពិសេសចាប់ពី USD199 (រួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗ) ប៉ុណ្ណោះ សម្រាប់សំបុត្រទៅឬមក និងចាប់ពី USD 398 (រួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗ) ប៉ុណ្ណោះសម្រាប់សំបុត្រទៅនិងមក ហើយការផ្តល់ជូនសំបុត្រយន្តហោះក្នុងតម្លៃដ៏ពិសេសនេះមានចំនួនកំណត់។

ជើងហោះហើរភ្នំពេញ-ប៉េកាំងនេះ ត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះ Airbus A320 ដែលមានសេវាកម្មទាំងថ្នាក់ធុរកិច្ច និងថ្នាក់សេដ្ឋកិច្ច។ កាលវិភាគនៃការហោះហើរជាទៀងទាត់ គឺ៣ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ ហើយចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣តទៅ កាលវិភាគនៃការហោះហើរនេះនឹងបន្តបន្ថែមរហូតដល់ ៥ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍ សុក្រ និងអាទិត្យ។

ជើងហោះហើរ KR991 នឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ៧:៥០នាទីព្រឹក ហើយចុះចតនៅព្រលានយន្តហោះអន្តរជាតិប៉េកាំង តាកស៊ីង នៅម៉ោង ១:៣០នាទីរសៀល ខណៈពេលដែលជើងហោះហើរត្រឡប់មកវិញ KR992 នឹងចាកចេញពីប៉េកាំងនៅម៉ោង ២៖៣០នាទីរសៀល និងមកដល់ភ្នំពេញវិញនៅម៉ោង ៦:១៥នាទីល្ងាច (ម៉ោងនៅក្នុងស្រុក)។

លោកអ្នកដែលកំពុងមានបំណងធ្វើដំណើរកំសាន្ត នៅទីក្រុងប៉េកាំង ក្នុងរដូវផ្ការីកខាងមុខនេះ សូមកុំភ្លេចស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែប និងទស្សនាសម្រស់ដ៏ស្រស់ស្អាតនៅទីក្រុងចំណាស់នេះ។ សារមន្ទីរជាតិព្រះបរមរាជវាំងនៃប្រទេសចិន ដែលមានឈ្មោះដើមថាទីក្រុងហាមឃាត់ មានទីតាំងស្ថិតនៅកណ្តាលទីក្រុងប៉េកាំង។ ព្រះរាជវាំងនេះ គឺជាអតីតរាជវាំងរបស់អធិរាជក្នុងរាជវង្សមីង និងរាជវង្សឈីង។

ក្នុងនាមជាវិមានដ៏ធំបំផុតនៅលើពិភពលោក វាគ្របដណ្តប់លើផ្ទៃដី ៧៤ហិកតា មានអគារចំនួន៩៩៩៩ និងត្រូវបានហ៊ុំព័ទ្ធដោយប្រឡាយជម្រៅប្រាំមួយម៉ែត្រ និងជញ្ជាំងកម្ពស់ដប់ម៉ែត្រ។ ព្រះបរមរាជវាំងត្រូវបានបែងចែកជាពីរផ្នែក-ខាងត្បូង និងខាងជើង។

ផ្នែកខាងត្បូង ឬដំណាក់ខាងក្រៅ គឺជាកន្លែងដែលអធិរាជអនុវត្តអំណាចរបស់ខ្លួន ទៅលើរាជកិច្ចប្រទេសជាតិ។ នៅផ្នែកខាងជើង ឬដំណាក់ខាងក្នុង គឺជារាជវាំងសម្រាប់ស្តេច និងរាជវង្សប្រថាប់។

ព្រះបរមរាជវាំងនេះ ត្រូវបានប្រកាសចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៨៧ ហើយវាក៏បានក្លាយជាទីកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយ របស់ពិភពលោក។

ក្រៅពីនេះលោកអ្នកក៏អាចទៅដើរកំសាន្ត នៅកន្លែងទេសចរណ៍ល្បីៗនៅប៉េកាំង រួមមានមហាកំផែងនៃប្រទេសចិន រាជវាំងសម្រាប់រដូវក្តៅ ប្រាសាទនៃឋានសួគ៌ ទីលានធានអានមិនជាដើម។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េមានទិសដៅហោះហើរដូចជា៖
* ជើងហោះហើរទៅប្រទេសថៃ៖ ភ្នំពេញ-បាងកក, ភ្នំពេញ-សាមុយ
* ជើងហោះហើរទៅប្រទេសសឹង្ហបុរី៖ ភ្នំពេញ-សឹង្ហបុរី
* ជើងហោះហើរទៅប្រទេសចិន៖ ភ្នំពេញ-ឆឹងទូ, ភ្នំពេញ-សិនជិន, ភ្នំពេញ-ប៉េកាំង

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការកក់សំបុត្រសូមទាក់ទងមកកាន់៖
លេខទូរស័ព្ទ៖ 096 852 5555
គេហទំព័រ៖ www.cambodia-airways.com