(ភ្នំពេញ)៖ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានរៀបចំកម្មវិធីចាប់រង្វាន់ដ៏ធំបំផុតមួយ សម្រាប់អតិថិជន ដែលបានជាវរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានប្រព្រឹត្តធ្វើឡើងនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្រាប់អតិថិជិនដែលបានជាវរថយន្ត ដូចជា Toyota Hilux Revo 2023, Toyota Fortuner 2023, Toyota Corolla Cross 2023 និង Toyota Rush 2023 ក្នុងរយៈពេល៣ខែនេះ។

ភ្ញៀវកិតិ្តយសដែលបានចូលរួម ក្នុងកម្មវិធីចាប់រង្វាន់នេះ មានចំនួនច្រេីនជាង១,០០០នាក់ ដែលសុទ្ធសឹងតែជាអតិថិជនរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា។

រង្វាន់ធំៗដែលត្រូវប្រគល់ជូនអតិថិជន ក្នុងកម្មវិធីចាប់រង្វាន់នេះរួមមាន៖
១៖ ឈុតគ្រឿងខ្សែកពេជ្រ និងក្រវិលពេជ្រ តម្លៃ១០,០០០ដុល្លារ ចំនួន១រង្វាន់
២៖ ខ្សែកពេជ្រ តម្លៃ៥,០០០ដុល្លារ ចំនួន២រង្វាន់
៣៖ ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ចំនួន១៥រង្វាន់
៤៖ iPhone 14 Pro Max 256GB ចំនួន២០រង្វាន់។

សូមជម្រាបថា កម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យនេះ គឺជាលើកដំបូងរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ដែលមានការរចាប់រង្វាន់ជាគ្រឿងពេជ្រ តម្លៃដល់ ១០,០០០ដុល្លារ សម្រាប់ផ្តល់ជូនអតិថិជន ដែលបានជាវរថយន្តពីក្រុមហ៊ុន។

បន្ថែមពីនេះទៀត អតិថិជនពុំចាំបាច់រង់ចាំរថយន្តយូរនោះទេ រាល់ពេលទិញរថយន្តភ្លាមអតិថិជន អាចយករថយន្តចេញបានភ្លាមៗតែម្តង។

ជាមួយគ្នានេះដែរ លោកអ្នកក៏អាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង៥សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយ ទាំងនេះបានភ្លាមៗ៖
១៖ ទីស្នាក់ការកណ្ដាល សាខាទឹកថ្លា៖ ០១៧ ២២២ ៧៣០/ ០១៧ ២២២ ៨៥៦
២៖ ទីស្នាក់លក់សាខា បឹងកេងកង៖ ០១៧ ៣៣៣ ៧៣០/ ០១៧ ៥៥៥ ៩៥៦
៣៖ ទីស្នាក់ការលក់ សាខា ទួលសង្កែ៖ ០១៧ ២២២ ៧៣៣/ ០១៧ ២២២ ៣៤១
៤៖ ទីស្នាក់ការលក់សាខា ខេត្តបាត់ដំបង៖ ០១៧ ៣៣៣ ៤២១/ ០១៧ ៣៣៣ ៤៥៥
៥៖ ទីស្នាក់ការលក់សាខា ខេត្តសៀមរាប៖ ០១៧ ២២២ ៥៥៧/ ០១៧ ២២២ ៤១៥ ឬលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook: Toyota Cambodia, Telegram: Toyota Cambodia, Youtube: Toyota Cambodia៕