(ភ្នំពេញ)៖ ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង (ខេមបូឌា) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បាននាំចូលរថយន្តម៉ាក Geely GX3 Pro និង Okavango ស៊េរីថ្មីឆ្នាំ២០២៣ នៅផ្សារទំនើបអ៉ីអនម៉លមានជ័យ ដើម្បីស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា ដែលកំពុងមានការគាំទ្រច្រើន។

រថយន្តម៉ូដែល Okavango ជារថយន្ត៧កៅអីដែលមានការសន្សំសំចៃបំផុតដោយប្រើប្រាស់ សាំងត្រឹមតែ 6.6L ក្នុង100km ដោយរថយន្តបានបំពាក់ម៉ាស៊ីន G power 1.5T និងអាគុយ V48 EMS ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 190 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 300Nm និងប្រអប់លេខស្វ័យប្រវត្តិ 7DCT វគ្គ Volvo Standard ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។

ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិត ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖
* ដំបូលបើក 60inch Panoramic sunroof និងពោងសុវត្ថិភាពជុំវិញរថយន្ត
* រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.3 អ៊ីញ
* អេក្រង់ Touch Screen កណ្តាលទំហំ 10.25 អ៊ីញ
* ចង្កឹះលេខអេឡិចត្រូនិច Pilot electronic shift ធ្វើការដោយស្វ័យប្រវត្តិ
* ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច + Autohold
* ចង្កូតអេឡិចត្រូនិច ធូរងាយស្រួលពេលបើកបរ
* ប្រព័ន្ធបន្សុទ្ធខ្យល់ CN95 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ
* ម៉ាស៊ីនត្រជាក់ ឆ្លាត 3 Zone
* ប្រព័ន្ធកាំមេរ៉ា ជុំវិញរថយន្ត 360។

មិនតែប៉ុណ្ណោះ នៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយរួមមាន៖
* ប្រព័ន្ធចុះចំណោត និងឡើងចំណោត
* ប្រព័ន្ធទំលាក់ និង ដំឡើងភ្លើងដោយស្វ័យប្រវត្តិ
* ប្រព័ន្ធទប់លំនឹង BOSCH 9.3 ESP។

ជាងនេះទៅទៀត ក្រុមហ៊ុន ក៏បាននាំចូលរថយន្តដែលមានតម្លៃសមរម្យបំផុត Geely GX3Pro ឆ្នាំ 2023 ដែលមានតម្លៃត្រឹមតែ ២ម៉ឺនជាងតែប៉ុណ្ណោះ ដោយបានបំពាក់ម៉ាស៊ីន 1.5L ប្រអប់លេខ CVT 8 វគ្គ អូតូ។

បន្ថែមពីនេះទៀត រថយន្តក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើនមានដូចជា៖
* ប្រព័ន្ធហ្រ្វាំង កៀប ABS EBD EBA TCS HHC
* ប្រព័ន្ធទប់លំនឹង ESP
* ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិ
* ប្រព័ន្ធវាស់សម្ពាធខ្យល់កង់ TPMS។

ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់ពីក្រុមហ៊ុនរថយន្តទាំងពីរខាងលើមានការធានារហូតដល់ 5ឆ្នាំ រឺ 150,000គីឡូ ជាពិសេសសម្រាប់ការកក់ឥឡូវនេះក្រុមហ៊ុនក៏មានតម្លៃពិសេស  Geely GX3 Pro 2023  ត្រឹមតែ 22,900$ កក់ពេលនេះទទួលបានបញ្ចុះតម្លៃ 1500$ ភ្លាម ជាពិសេសថែមជូនកាត់ប្រេង 100$ ថែមទៀត។ Geely okavango 2023  ត្រឹមតែ 46,900$ កក់ពេលនេះទទួលបានបញ្ចុះតម្លៃ 3000$ ភ្លាម ជាពិសេសថែមជូនកាត់ប្រេង 200$ ថែមទៀត។

សូមរំលឹកដែរថា កាលពីឆ្នាំ២០២២ កន្លងមកក្រុមហ៊ុនបាន នាំចូល Geely Coolray GC និង GF+ ដោយមានការគាំទ្រយ៉ាងខ្លាំង ក្រុមហ៊ុនក៏បន្តនាំចូលរថយន្តពីរម៉ូឌែលបន្ថែមទៀត។

សម្រាប់ព័ត៍មានលម្អិត និងកក់ការបើកបរសាកល្បងសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 077 505 659 / 015 505 659៕