(ហ្សាហ្គ្រេប)៖ លោក Zlatko Dalic ត្រូវបានផ្តល់រង្វាន់ ចំពោះការដឹកនាំក្រូអាត បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ នៅឯព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ជាមួយនឹងកិច្ចសន្យាថ្មី ដែលនឹងដំណើរការ រហូតដល់ការព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

ដំបូងឡើយ ដោយត្រូវបានតែងតាំងជាគ្រូបង្វឹក លើកិច្ចសន្យារយៈពេលខ្លី ក្នុងឆ្នាំ២០១៧, លោក Dalic បានទទួលជោគជ័យកម្រិតខ្ពស់ ក្នុងតួនាទីនេះ។

លោកក្នុងពេលតែងតាំងដំបូង បានដឹកនាំក្រុមជម្រុះឡើងទៅ ការប្រកួត World Cup ក្នុងឆ្នាំ២០១៨, ដោយធ្វើឲ្យលោក ទទួលបានកិច្ចសន្យាពេញម៉ោង ហើយក្រោយមក បានដឹកនាំ "ជំនាន់មាស" របស់ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត ឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅឯ World Cup ឆ្នាំ២០២២ មុនពេលពួកគេបានចាញ់៤-២ ក្រោមថ្វីជើងក្រុមបារាំង៕