(អារ៉ាប៊ីសាអូឌីត)៖ កីឡាករ Sergio Perez ឈ្នះពាន Formula 1 នៅទឹកដីអារ៉ាប៊ីសាអូឌីត រដូវកាល២០២៣ ជុំទី២ ដែលរូបលោកបើកឲ្យក្រុមប្រណាំងរថយន្ត Red Bull និងមានមិត្តរួមក្រុម Max Verstappen ជាប់លេខ២ ហើយកីឡាករ Fernando Alonso ឈរលេខរៀងទី៣។

នេះជាជ័យជម្នះលើកទី១ របស់ Sergio Perez ដែលធ្វើបានក្នុងព្រឹត្តិការណ៍ Saudi Arabian Grand Prix 2023 ស្ថិតក្នុងកម្មវីធីប្រណាំងជុំទី២ នារដូវកាលនេះ ខណៈនេះក៏ជាវេទិការប្រណាំងទី ១០០របស់ Fernando Alonso ក្នុងអាជីពរបស់គេផងដែរ។

រំលឹកផងថា សម្រាប់ Sergio Perez ដែលជាម្ចាស់ជើងឯកពានជុំទី២ នៅព្រឹត្តិការណ៍ Saudi Arabian Grand Prix 2023 មិនទាន់ស្គាល់ការឈ្នះកម្រិតពានពិភពលោក Championships នោះទេ បានត្រឹមឈ្នះពានកម្រិតកម្មវីធីប្រណាំងនៃរដូវកាលប៉ុណ្ណោះ។

បញ្ជាក់ផងថា សម្រាប់ជុំទី៣ នេះកម្មវិធីប្រណាំង Formula 1 នឹងធ្វើឡើងនៅទឹកដីប្រទេសអូស្ត្រាលី Australian Grand Prix 2023 ចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០៣ ដែលមានទីលានប្រណាំងចំងាយប្រមាណ ៥,២៧៨គីឡូម៉ែត្រ៕