(បរទេស)៖ តារាចម្រៀងល្បី Taylor Swift បានចាប់ផ្តើមបើកឆាកការប្រគំតន្ត្រីទេសចរណ៍ដំបូងរបស់ខ្លួន ឈ្មោះថា «Eras Tour» ចេញពីសហរដ្ឋអាមេរិក ជាមួយនឹងបទចម្រៀងចំនួនប្រាំមួយពីអាល់ប៊ុម Lover របស់នាង។ ការប្រគំតន្ត្រីនេះចាប់ផ្តើមឡើង នៅកីឡដ្ឋាន State Farm ក្នុងទីក្រុង Glendale រដ្ឋ Arizona ជាកន្លែងដែល Super Bowl ត្រូវបានធ្វើឡើងកាលពីមួយខែមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ 

មុនកម្មវិធីចាប់ផ្តើមតារាស្រីរូបនេះបាននិយាយថា «ខ្ញុំមិនដឹងថា គួររៀបរាប់បែបណាពីអារម្មណ៍របស់ខ្ញុំនៅពេលនេះទេ»។ ការនិយាយដ៏ខ្លីនេះ​ គឺដោយសារតែតារាស្រីរូបនេះ បានចាប់ផ្តើមឡើងឆាកប្រគំតន្ត្រីទេសចរណ៍របស់ខ្លួនជាលើកដំបូងហើយ ​តាំង​ពី​ឆ្នាំ២០១៨ មក។

តារាស្រីរូបនេះ ​បាន​បញ្ចប់​ការ​ប្រគំតន្ត្រី ដោយ​បទ​ចម្រៀង​ចំនួន​ប្រាំពីរ​បទ​ពី​អាល់ប៊ុម​ថ្មី​បំផុត​របស់​នាង Midnights ។ នៅចន្លោះពេលប្រគំន្ត្រីរបស់ខ្លួន តារារូបនេះបានបង្ហើរសំនៀងជាច្រើនបទចេញពីអាល់ប៊ុមរបស់នាង ហើយមានតែមួយបទគត់គឺ «Tim McGraw» ពីការចេញអាល់ប៊ុមដំបូងរបស់នាងក្នុងឆ្នាំ ២០០៦។ នៅទីបញ្ចប់ នាងបានច្រៀងរហូតដល់៤៤បទ ត្រឹមតែជាង៣ម៉ោងសម្រាប់នាង ដើម្បីពង្រីកអាជីព១៧ឆ្នាំរបស់នាង។

ព្រោះតែខកខានការប្រគំតន្ត្រីជាច្រើនឆ្នាំ, ប្រគំតន្ត្រីលើក​នេះ ​គឺ​មាន​គោល​បំណង​លេង​ឱ្យ​ទាន់​ពេល​ ដោយ​ការ​ផ្តល់​ជូន​នូវ​បទ​ចម្រៀង​ជា​ច្រើន​ក្នុង​ចំណោម​បទ​ចម្រៀង​របស់នាងកន្លងមក។ នៅពេលដែល Swift ប្រកាសដំណើរកម្សាន្តក្នុងខែវិច្ឆិកា នាងបានហៅវាថា «ដំណើរឆ្លងកាត់សម័យកាលនៃអាជីពតន្ត្រីពីអតីតកាល និងបច្ចុប្បន្ន»