(ភ្នំពេញ)៖ មន្ទីរពេទ្យភ្នែកជប៉ុន (JEH- Japan Eye Hospital Cambodia )ជំងឺភ្នែកឡើងបាយ (Cataract) គឺជាការឡើងស្រអាប់របស់កែវភ្នែកធម្មជាតិនៃភ្នែករបស់យើង។ សម្រាប់អ្នកជំងឺដែលមានភ្នែកឡើងបាយ គំហើញរបស់គាត់ប្រៀបបានទៅនឹងការមើលទៅតាមបង្អួច ដែលពោរពេញទៅដោយព្រិលឬអ័ព្ទ។

តាមទិន្នន័យឆ្នាំ១៩៩០-២០២០ មានមនុស្សប្រមាណជាង ៣៦លាននាក់ដែលមានពិការភ្នែកនៅឆ្នាំ២០១៥ ដែលនៅក្នុងនោះដែរមានមនុស្ស ១២.៦លាននាក់ បានពិការភ្នែកដោយសារជំងឺភ្នែកឡើងបាយ។

រោគសញ្ញារបស់ជំងឺភ្នែកឡើងបាយមានដូចជា៖ ថយចុះគំហើញសន្សឹមៗ ចាញ់ពន្លឺខ្លាំងខុសពីធម្មតា មើលឃើញពណ៌ស្រលេតជាងមុន ភ្នែកប្រែក្លាយជាម៉្ញូបខ្លាំង មើលឃើញបែកជាពីរនៅពេលមើលភ្នែកតែម្ខាង ពិបាកមើលនៅពេលយប់ មានប្រតិកម្មខ្លាំងជាមួយនឹងពន្លឺ និងត្រូវការពន្លឺជាចាំបាច់សម្រាប់ការអានឬ ធ្វើសកម្មភាពផ្សេងៗ។

ដោយសាររោគសញ្ញាជំងឺភ្នែកឡើងបាយវិវដ្តទៅបន្តិចម្តងៗ បណ្តាលអោយភាពរីករាយនៃជីវិត និងប្រសិទ្ធភាពនៃការប្រកបការងារកាន់តែយ៉ាប់យ៉ឺនទៅៗគួរឱ្យកត់សម្គាល់។ វាក៏ជាហានិភ័យមួយដែលតម្រូវឱ្យធ្វើការវះកាត់ជាចាំបាច់ផងដែរ។ ហើយគ្មានថ្នាំលេបឬថ្នាំបន្តក់ណាអាចព្យាបាលភ្នែកឡើងបាយបានទ្បើយ។

មន្ទីរពេទ្យភ្នែកជប៉ុនមួយនេះបានគូសបញ្ជាក់បន្ថែមថា ប្រសិនបើជំងឺភ្នែកឡើងបាយត្រូវទុកចោលដោយគ្មានការយកចិត្តទុកដាក់វាអាចបង្កជាផលវិបាកដូចជា ការងងឹតភ្នែកទាំងស្រុងរលាក ឈឺចុកចាប់ក្នុងភ្នែក និងឈឺក្បាលខ្លាំង។ ក្នុងករណីខ្លះមានការឡើងនូវសម្ពាធទឹកក្នុងភ្នែក ឬកើតជាជំងឺទឹកដក់ក្នុងភ្នែក ដែលបង្កដោយបាយភ្នែក រលាកបាតភ្នែក ឬរបើកបាតភ្នែកក្នុងករណីខ្លះទៀត មានការដាច់ធ្លាក់កែវភ្នែក ដែលមាន ឡើងបាយទៅក្នុងផ្នែកខាងក្រោយនៃភ្នែក។

សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអ្នកសង្ស័យថាអ្នក ឬក្រុមគ្រួសាររបស់អ្នកមានជំងឺភ្នែកឡើងបាយ!

សូមបញ្ជាក់ថា ជំងឺភ្នែកឡើងបាយ ជាទូទៅគឺបណ្តាលមកពីភាពចាស់ដែលវិវដ្តពីអាយុ៤០ឆ្នាំ មនុស្សប្រហែលជា៨០% ឬច្រើនជាងនេះបន្ទាប់ពីអាយុ ៦០ឆ្នាំ និង១០០% បន្ទាប់ពីអាយុ៨០ឆ្នាំ។ ឬនិយាយម្យ៉ាងទៀតថា ជាផ្នែកមួយនៃបាតុភូតវ័យចំណាស់។ ជំងឺភ្នែកឡើងបាយ គឺជាជំងឺភ្នែកដែលប៉ះពាល់ដល់មនុស្សគ្រប់រូបនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសដែលមានប្រជាជនអាយុវែង ហើយជាមធ្យមមានអាយុជាង៨០ឆ្នា។

តើឪពុកម្តាយរបស់លោកអ្នក មានបញ្ហានេះដែរឬទេ?
អ្នកត្រូវកត់សម្គាល់អាការៈភ្នែកឪពុកម្តាយរបស់អ្នក និងថ្នាំដែលគាត់កំពុងប្រើប្រាស់ បើសិនជាមានបញ្ហាត្រូវមកទទួលការព្យាបាលអោយទាន់ពេលវេលា។

តើអ្នកចាប់ផ្តើមមានអារម្មណ៍ពិបាកមើលហើយឬនូវ?
ជំងឺនេះមិនត្រឹមតែកើតលើមនុស្សចាស់នោះទេ ក៏អាចកើតលើមនុស្សវ័យជំទង់ផងដែរ ជាពិសេសចំពោះអ្នកមានជំងឺម្ញូកធ្ងន់ធ្ងរខ្លាំង អ្នកមានជំងឺទឹកនោមផ្អែមជាប់នឹងខ្លួន។ សូមធ្វើការណាត់ជួបពិគ្រោះយោបល់ ជាមួយវេជ្ជបណ្ឌិតឯកទេសឥឡូវនេះជាមួយមន្ទីរពេទ្យ ភ្នែកជប៉ុន JEH ។

សូមណែនាំ មន្ទីរពេទ្យឯកទេសភ្នែករបស់ជប៉ុន ( JEH- Japan Eye Hospital Cambodia )
*JEH គឺជាមន្ទីរពេទ្យភ្នែកដ៏អស្ចារ្យបំផុតមួយដែលធ្វើឡើង តាមស្តង់ដាជប៉ុន មានបច្ចេកទេសខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ វះកាត់ភ្នែកនិង និងទីកន្លែងមានផាសុកភាព។ JEH ជាមន្ទីរពេទ្យឯកទេសខាងជំងឺភ្នែក ដែលត្រៀមជួយទ្រទ្រង់សុខុមាលភាពភ្នែករបស់អ្នកទាំងអស់គ្នា។
*មន្ទីរពេទ្យ JEH បានសហការជាមួយហាងវ៉ែនតាប៉ារីសមីគី (Paris Miki Cambodia) ដែលនាំចូលវ៉ែនតា Contact lens និងកញ្ចក់វ៉ែនតាដែលមានគុណភាពខ្ពស់នាំចូលពីប្រទេសជប៉ុន។
*មន្ទីរពេទ្យ JEH មានវេជ្ជបណ្ឌិតជំនាញខាងជំងឺភ្នែកជាច្រើន មានបទពិសោធន៍យូរឆ្នាំ កម្រិតសិក្សាខ្ពស់ ក៏ដូចជាបានទទួលការហ្វឹកហាត់នៅក្រៅប្រទេស។ *វេជ្ជបណ្ឌិតជំនាញខាងជំងឺភ្នែក មានភាពជោគជ័យក្នុងការវះកាត់ជំងឺភ្នែកជាច្រើន ជាពិសេសជំងឺភ្នែកឡើងបាយដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគេ ដែលមិនធ្លាប់មាននៅកម្ពុជា។
*ដំណើរការមុនពេលវះកាត់ អ្នកជំងឺត្រូវមកជួបពិភាក្សារជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែកឡើងបាយ ពិនិត្យយ៉ាងលំអិតជាមួយម៉ាស៊ីនផ្សេងៗ ដើម្បីធ្វើឱ្យប្រាកដថាការវះកាត់នឹងធ្វើទៅយ៉ាងរលូន។
*អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ មន្ទីរពេទ្យ JEH មាន IOL Lens បច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសស្វីស ដែលអ្នកអាចរកបានតែនៅមន្ទីរពេទ្យ JEH តែប៉ុណ្ណោះ។
*នៅក្នុងនោះដែរមានអ្នកជំងឺជាច្រើនបានមកទទួលសេវាកម្មវះកាត់ភ្នែកឡើងបាយនៅមន្ទីរពេទ្យ JEH និងទទួលបានលទ្ធផលមកវិញខ្ពស់។ មន្ទីរពេទ្យ JEH តែងយកចិត្តទុកដាក់ជាមួយអ្នកជំងឺ ដោយពិនិត្យ និងតាមដានជាប្រចាំបន្ទាប់ពីវះកាត់រួច។

ដើម្បីទទួលបានការពិភាក្សារអំពីជំងឺភ្នែកឡើងបាយ សូមធ្វើការទំនាក់ទំនងតាមមធ្យោបាយខាងក្រោម។ ចំពោះថ្លៃសេវាកម្មវិញ អ្នកជំងឺចំណាយត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះ ចំពោះការពិនិត្យជាមួយម៉ាស៊ីនផ្សេងៗ ក៏ដូចជាការពិភាក្សារទាក់ទងទៅនឹងជំងឺភ្នែកឡើងបាយផងដែរ៕
- Hotline Number: 087 465 283/ 096 842 2064
- Email: [email protected]
- Website: https://jeh-kh.com/