(បរទេស)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើ Facebook កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយកត់សម្គាល់ការវិលត្រឡប់របស់លោកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេលពីរឆ្នាំបន្ទាប់ពីលោកត្រូវបានហាមឃាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

Meta បានដកហូតសិទ្ធិចូលប្រើ Facebook និង Instagram របស់លោក Trump បន្ទាប់ពីបានលុបការបង្ហាះរបស់លោកចំនួន ២ក្នុងអំឡុងពេលកុប្បកម្មនៅកាពីតូល របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១កន្លងទៅ ដោយក្នុងនោះក៏រួមមានទាំងវីដេអូដែលមានការអះអាងមិនពិតអំពីការក្លែងបន្លំអ្នកបោះឆ្នោតដែលរីករាលដាលក្នុងអំឡុងពេលបោះឆ្នោត ឆ្នាំ២០២០ ផងដែរ។ ជាការឆ្លើយតបទៅនឹងការផ្អាកគណនីលោក Trump ក្រុមហ៊ុនមេរបស់ Facebook បានប្រកាសកាលពីថ្ងៃទី២៥ ខែមករា ថា ខ្លួននឹងបើកការចូលប្រើប្រាស់របស់លោក Trump ឡើងវិញដោយបានលើកឡើងថា សាធារណជនគួរតែត្រូវបានអនុញ្ញាតឱ្យស្តាប់អ្នកនយោបាយរូបនេះ ប៉ុន្តែត្រូវមាន លក្ខខណ្ឌ ដោយ Trump នឹងទទួលរងនូវ «ការពិន័យកាន់តែខ្ពស់» ប្រសិនបើលោកនៅតែបំពានគោលការណ៍ Facebook ម្តងហើយម្តងទៀត។

ប៉ុន្តែគួរឱ្យស្តាយការវិលត្រឡប់មកកាន់ Facebook របស់លោក Trump មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះទទួលបានរបាយការណ៍ថា អតីតប្រធានាធិបតីរូបនេះនឹងត្រូវបានចាប់ខ្លួននៅថ្ងៃអង្គារសប្តាហ៍នេះ ជុំវិញរឿងអាស្រូវផ្លូវភេទជាមួយនឹងតារាស្រីភាពយន្ត ខណៈរូបលោកបានអំពាវនាវឱ្យអ្នកគាំទ្រនាំគ្នាធ្វើបាតុកម្ម និងលើកឡើងថា «តវ៉ាយកជាតិយើងមកវិញ»