(ភ្នំពេញ)៖ យើងសង្កេតឃើញថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បុរី មេគង្គ លែន បានប្រារព្ធពិធី ប្រគល់ផ្ទះយ៉ាងអធឹកអធម នៅគម្រោងធំទី២ ហ្គោលឌិន អាវិននូ សម្រាប់អតិថិជនរបស់ ខ្លួនម្តងរួចទៅហើយ។ ហើយអ្វី ដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ បុរី មេគង្គ លែន គម្រោងធំទី២ ហ្គោលឌិន អាវិននូ ទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់បងប្អូនប្រជាជនខ្មែរ ដោយទទួលបានការស្រលាញ់ពេញចិត្តនូវម៉ូតផ្ទះ គុណភាពសំណង់រឹងមាំ ព្រមជាមួយនឹងទំនួលខុសត្រូវ និងទំនុកចិត្តខ្ពស់ សម្រាប់អតិថិជនទាំងអស់ដែលបានទិញនៅ បុរី មេគង្គ លែន គ្រប់គម្រោងទាំងអស់។

ឥឡូវនេះ បុរី មេគង្គ លែន ក៏នឹងប្រារព្ធពិធីប្រគល់ផ្ទះលើកទី២ ជូនដល់អតិថិជនរបស់ខ្លួនចំនួន២០០គ្រួសារ នៅគម្រោងធំទី២ ហ្គោលឌិនអាវិននូ សារជាថ្មីម្តងទៀត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

អតិថិជនទាំងអស់ក៏អាចអញ្ចើញចូលរួមដោយសេរី មកកាន់ទីតាំងគម្រោងផ្ទាល់ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ដើម្បីទទួលបានប្រូម៉ូសិនពិសេស និងការថែមជូនអស់ស្ទះ ព្រមជាមួយការដូអនុស្សាវរីយ៍ដ៏ស្រស់ពី បុរី មេគង្គ លែន។

គួបញ្ជាក់ផងដែរថា បុរី មេគង្គ លែន បានរៀបចំពិធីនេះឡើងក្នុងគោលបំណង ដើម្បីជាការអរគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត និងការចូលមករស់នៅសហគនម៍ មេគង្គ លែន របស់ខ្លួនជាបន្តបន្ទាប់។ ទាំងអស់នេះបញ្ជាក់អោយឃើញថា បុរី មេគង្គ លែន ពិតជាបានយកចិត្តទុកដាក់ទៅលើអតិថិជនរបស់ខ្លួនយ៉ាងកក់ក្តៅ ទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគម្រោងនីមួយៗ។

សូមជម្រាបបថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយ ក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗ ចំនួនពីរទៀត នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា។

https://youtu.be/XiAnDT9045s
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖ ០៦១ ៩៥៥ ៩៩៩?៕