(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង WURKZ បន្តចែករង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ឥតឈប់ឈររៀងរាល់ថ្ងៃសៅរ៍ នៅស្ថានីយទូរទស្សន៍បាយ័នក្នុងកម្មវិធី WURKZ សង្វៀនគុនខ្មែរ ដោយកាលពីថ្ងៃទី១៨ ខែមីនា រង្វាន់ម៉ូតូ ៩គ្រឿងបានប្រគល់ដល់ដៃអតិថិជនដោយអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។

អតិថិជនភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីរួមមាន៖ វែន ចិត្រា រស់នៅខេត្តកំពង់ស្ពឺ, ប៊ុត នី រស់នៅខេត្តព្រះវិហារ, ជេត សារ៉េន រស់នៅក្រុងភ្នំពេញ, ធា សុចិន រស់នៅខេត្តឧត្តរមានជ័យ, ស្រីន សុខហឿន រស់នៅក្រុងភ្នំពេញ, ចាន់ ពួក រស់នៅខេត្តរតនៈគិរី, ដុក ម៉ាប់ រស់នៅខេត្តព្រះសីហនុ, ហាយ រ័ត្នតី រស់នៅខេត្តព្រះវិហារ និង កន សាលឿម រស់នៅខេត្តព្រះវិហារ។

អ្នកឧញ៉ា លាង ឃុន បានឲ្យដឹងថា៖ «យើងបានឈរជើងលើទីផ្សារអស់រយៈពេល១៤ឆ្នាំមកហើយ ហើយយើងនឹងនៅតែបន្តកេរ្តិ៍ឈ្មោះរបស់យើងនៅពេលនេះនិងថ្ងៃអនាគត ដើម្បីផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ និងបំពេញតម្រូវការរបស់អតិថិជនយើង។ ហើយការឈ្នះរង្វាន់ទាំងនេះមិនមែនជាការចៃដន្យទេ តែជាការតបស្នងនិងការថ្លែងអំណរគុណដល់បងប្អូនអតិថិជន ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពិសេសភេសជ្ជៈប៉ូវកម្លាំង WURKZ»

ភេសជ្ជៈប៉ូវកម្លាំង WURKZ ចែករង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីរហូតដល់ ១២០០គ្រឿង។ រហូតមកដល់ថ្ងៃនេះ WURKZ បានប្រគល់រង្វាន់ម៉ូតូពិតៗដល់ដល់អតិថិជនបាន ១០៣គ្រឿង ហើយ។ នៅសល់រង្វាន់ម៉ូតូជាច្រើនទៀតសម្រាប់អ្នក៕

WURKZ បង្កើនថាមពលឥតឈប់ឈរ!