(ម៉ាទ្រីដ)៖ ក្លិប Elche ដែលកំពុងតស៊ូនៅលីគកំពូលអេស្ប៉ាញ La Liga បានប្រកាសថា ពួកគេបានសម្រេចបណ្តេញអ្នកចាត់ការលោក Pablo Machin ចេញពីតួនាទីជាគ្រូបង្វឹក បន្ទាប់ពីការប្រកួតចាញ់២-០ ក្រោមថ្វីជើងក្រុម Real Sociedad កាលពីថ្ងៃអាទិត្យ, ដែលនាំឲ្យពួកគេប្រឈមមុខនឹងការកាត់ចោលពីលីគ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោក Machin បានចាកចេញពីតំណែងនេះ បន្ទាប់ពីដឹកនាំបាន ១២ប្រកួត ដែលទទួលបានជ័យជម្នះតែ ២ប្រកួត, ស្មើ៣ និងចាញ់ ៧ប្រកួតក្នុងលីគ ខណៈគឺជាគ្រូបង្វឹកអចិន្ត្រៃយ៍ទី៣ របស់ក្លិប Elche ក្នុងរដូវកាលនេះ បន្ទាប់ពីការដឹកនាំរបស់លោក Francisco Rodriguez និង Jorge Almiron។

រំលឹកផងថា ជាបណ្តោះអាសន្នរដូវកាលនេះ ក្លិប Elche កំពុងស្ថិតក្នុងបាតតារាងលីគ La Liga ដោយរកបានតែ ១៣ពិន្ទុពីការឆ្លងកាត់ ២៦ប្រកួតមកនេះ ដែលអាចជួបបញ្ហាកាត់ចចេញនៅរដូវកាលក្រោយ ដ្បិតនៅសល់ត្រឹម ១២ប្រកួតត្រូវបញ្ចប់។

លោក Machin ក៏ជាអតីតធ្លាប់ធ្វើជាគ្រូបង្វឹកក្រុម Girona, Sevilla, Espanyol និងក្រុមស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត Al-Ain និង Al-Raed មុនពេលចូលកាន់តំណែងនៅក្លិប Elche កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលដឹកនាំសរុបបាន ១៤ប្រកួត៕