(ភ្នំពេញ)៖ Q-BOX មានទីតាំងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ និងជាកន្លែងដែលមានហាងកុងតឺន័រដ៏ទាន់សម័យ ជាមួយនឹងសិល្បៈគំនូរ graffiti ដែលមានភាពលេចធ្លោរយ៉ាងខ្លាំង។

លើសពីនេះ ក៏មានផងដែរនូវអាហារឆ្ងាញ់ៗគ្រប់ប្រភេទ និងរបស់របរល្អប្រណិតជាច្រើន ដែលធ្វើឱ្យយើងមានភាពរីករាយនិងបំភ្លេចមិនបាន។

នាពេលរាត្រីមកដល់ មានការលំអតុបតែងយ៉ាងស្រស់ស្អាតជាមួយភ្លើងពណ៌ចម្រុះ ដែលធ្វើឱ្យ Q-BOX មានបរិយាកាស អ៊ូអរប្រៀបបាននឹងថ្ងៃបុណ្យកម្សាន្តគ្រប់ពេល។
អ្នកដែលមកលេង Q-BOX មិនត្រឹមតែអាចរីករាយជាមួយនឹងការផឹកស្រាបៀរដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាការសម្តែងតន្ត្រីដ៏អស្ចារ្យផងដែរ។

ជាមួយនឹងសំឡេងតន្ត្រីដ៏ពិរោះរងំ ធ្វើឱ្យយើងមានអារម្មណ៍រីករាយនិងសប្បាយត្រេកអរឥតឧបមា។ នៅទីនោះលោកអ្នកអាចណាត់មិត្តភ័ក្តិពីរបីនាក់ រួចដើរលេងតាមតូបលើដងផ្លូវក្បែរមាត់ទន្លេ ហើយអង្គុយលេង ក្រេបរសជាតិស្រា និងស្តាប់ភ្លេង ដើម្បីរំសាយភាពតប់ប្រមល់និងបំបាត់នូវរាល់ទុក្ខកង្វល់។ លោកអ្នកក៏អាចដើរញ៉ាំបណ្តើរទិញអីវ៉ាន់បណ្តើរ ដៃមួយកាន់កែវស្រា ដៃមួយកាន់នំញ៉ាំ ហើយដើរលេងកាត់ផ្សាររាត្រី Q-BOX។ សំឡេងកែវស្រាជុលគ្នា និងក្លិនឈ្ងុយនៃអាហារ ធ្វើឱ្យរសជាតិជីវិតកាន់តែមានន័យ។

លើសពីនោះមានពិធីប្រគល់រង្វាន់សម្រាប់ការប្រកួតគំនូរ graffiti បានធ្វើឱ្យបរិយាកាសកាន់តែអស្ចារ្យមួយកម្រិតថែមទៀត។ការប្រកួតគំនូរលើកនេះ បានទទួលការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមជាង 1 លាននាក់ តាំងចាប់ពីការប្រកាសបើករហូតដល់ការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោតតាមអនឡាញ រយៈពេល 4ថ្ងៃកន្លងមក ស្នាដៃគំនូរដែលទទួលការពេញនិយមបំផុត ត្រូវបានជ្រើសរើសរួចរាល់។

ប្រាក់រង្វាន់ 600ដុល្លារ 400ដុល្លារ 300ដុល្លារ 200ដុល្លារ 100ដុល្លារ និង50ដុល្លារ ត្រូវបានប្រគល់ជូនបេក្ខជនដែលទទួលបានជ័យលាភីជាបន្តបន្ទាប់។

នៅពេលដែលតន្ត្រី ចំណង់ចំណូលចិត្ត និងឧត្តមគតិរួមបញ្ចូលគ្នា ធ្វើឱ្យគ្រប់គ្នានៅទីនោះមានភាពរំភើបនិងសប្បាយរីករាយ ឥតឧបមា។ ក្នុងពិធីជប់លៀងដ៏ឧឡារិកនិងអស្ចារ្យនេះ គ្រប់គ្នាបានបង្ហាញនូវចំណង់ចំណូលចិត្តរបស់ខ្លួន។ ពេលខ្លះសុភមង្គល គឺវាសាមញ្ញបំផុតដោយគ្រាន់តែផឹកស្រាជាមួយគ្នា រាំជាមួយគ្នា និងលេងជាមួយគ្នា។

បច្ចុប្បន្ននេះ ហាងកុងតឺន័រ Q-BOX កំពុងមានភាពទាក់ទាញបំផុត ហើយមានលើកលែងថ្លៃជួលសម្រាប់ដំណាក់កាលដំបូងបំផុតផងដែរ! សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកលេខ៖ +855 89 424 579។

ការរួមបញ្ចូលធនធានវប្បធម៌ និងភាពទាន់សម័យ ដើម្បីបង្កើតសហគមន៍ទាន់សម័យបំផុតក្នុងទីក្រុងភ្នំពេញ! Q-BOX មានទីតាំងស្ថិតនៅភាគខាងត្បូងនៃមហាវិថីព្រះនរោត្តម ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលខាងក្រោយទល់នឹងព្រីនស៍ ថាមស៍ សឃ្វែរ។ បច្ចុប្បន្ននេះ មានហាងជាច្រើនបានចូលរួមបើកទីតាំងនៅទីនេះហើយ។ នៅទីនេះ លោកអ្នកអាចធ្វើការថតរូប និងស្វែងរកផលិតផលផ្សេងៗតាមតម្រូវការ។
ពេលដើរលេងហត់ លោកអ្នកក៏អាចពិសារអាហារ និងភេសជ្ជៈជាច្រើនប្រភេទតាមចំណង់ចំណូលចិត្ត។

លើសពីនេះ Q-BOX ស្ថិតនៅជិតផ្សារទំនើប AEON វិមានឯករាជ្យ ស្ថានទូតចិន តំបន់បឹងកេងកង1 និងកោះពេជ្រ ដែលជាកន្លែងដែលប្រមូលផ្តុំទៅដោយអភិជន និងមានភាពទាន់សម័យបំផុត ដែលបង្កើតបានជាសហគមន៍ទាន់សម័យបំផុតក្នុងទីក្រុងភ្នំពេញ៕