(ភ្នំពេញ)៖ បងប្រុស តុង លីគាង ជាតំណាងចែកចាយផលិតផលមកពីខេត្តព្រះសីហនុបានឈ្នះម៉ូតូ Honda Dream 2023 ក្នុងកម្មវិធី «ជប់លៀងដៃគូអាជីវកម្ម» ដែលបានរៀបចំឡើងដោយផលិតផលសាប៊ូអូរ៉ា (Ora) ប្រេងឆាសុខភាព Healthy CHEF និងនំហាណាមិ (Hanami)។ ក្រៅពីរង្វាន់ម៉ូតូកម្មវិធីក៏មានការចាប់រង្វាន់ផ្សងសំណាងជូនដៃគូអាជីវកម្មរបស់ខ្លួននូវម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ និងរង្វាន់ជាច្រើនទៀតផងដែរ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាថ្លែងអំណរគុណដល់ដៃគូអាជីវកម្មទាំងអស់ដែលតែងតែជឿទុកចិត្ត គាំទ្រ និងខិតខំប្រឹងប្រែងក្នុងការចែកចាយផលិតផលដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុនកន្លងមក។

សូមបញ្ជាក់ផងដែរថា ផលិតផលប្រេងឆាសុខភាព Healthy CHEF គឺជាផលិតផលដែលមានគុណភាពខ្ពស់ ផលិតឡើងពីសណ្តែងសៀង ឬផ្កាឈូករ័ត្ន 100% មិនមានជាតិខ្លាញ់ (No Cholesterol) និងល្អសម្រាប់សុខភាពបេះដូង ជាពិសេសមានវីតាមីន E អូមេហ្គា 3 អូមេហ្គា 6 និងអូមេហ្គា 9 ជួយដល់ការលូតលាស់របស់សរសៃឈាម និងខួរក្បាល។

នំ HANAMI ជាផលិតផលដែលលក់ដាច់លេខមួយនៅកម្ពុជា និងត្រូវបានទទួលស្គាល់គុណភាពជាលក្ខណៈអន្តរជាតិ។ មួយវិញទៀត ដោយសារតែផលិតផលនេះផលិតឡើងដោយការដុត មិនប្រើខ្លាញ់បំពង នាំឲ្យមិនមានការឈឺក ឬប៉ះពាល់ដល់សុខភាពឡើយ ជាពិសេសមានរសជាតិឆ្ងុយឆ្ងាញ់ខុសប្លែកពីគេ។ ដោយឡែក ផលិតផល Ora ដែលរួមមានសាប៊ូបោកសម្លៀកបំពាក់ ទឹកលាងចាន និងទឹកលាងបង្គន់ គឺសុទ្ធសឹងតែទទួលបានការគាំទ្រពីអតិថិជន ដោយសារតែផលិតផលមានគុណភាពខ្ពស់នាំមុខគេនៅលើទីផ្សារ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 092 l 070 l 090 553 456