(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert ដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងធ្វើដំណើរទៅខេត្តព្រះវិហារបន្តទៀតហើយ ដើម្បីបង្កភាពសប្បាយរីករាយ រំភើបញាប់ញ័រ ជូនដល់បងប្អូន យុវវ័យ ពុកម៉ែមាមីង និងទស្សនិកជនអ្នកគាំទ្រទាំងអស់ក្នុងខេត្តព្រះវិហារ។

ព្រឹត្តិការណ៍តន្រ្តីដ៏ធំសម្បើមនេះនឹងត្រូវរៀបចំឡើងនៅលើទឹកដីខេត្តព្រះវិហារ រយៈពេល០២ថ្ងៃពេញដូចសព្វរាល់ដង គឺនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៣នេះ ដែលនឹងមានវត្តមានចូលរួមយ៉ាងកក្រើក រួមមានវត្តមានកំពូលតារាចម្រៀងប្រចាំនៅកម្ពុជា ដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក សុវត្ថិ មុនីវណ្ណ កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើន ព្រមទាំងមានវត្តមានពិសេសរបស់សិល្បករជើងចាស់ លោក ប៉ែន ចំរុង ផងដែរ។

សូមបញ្ជាក់ថា ផ្សាភ្ជាប់ជាមួយនឹងភាពសប្បាយរីករាយតាមរយៈការប្រគំតន្ត្រីផ្ទាល់ពីវត្តមានកំពូលតារាចម្រៀងកំពូលៗនេះហើយ បងប្អូនក៏អាចកម្សាន្តនូវទស្សនីយភាពការសម្តែងល្ខោនខោល និងក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខមផងដែរ ដែលនឹងធ្វើឱ្យទីតាំងនៃព្រឹត្តិការណ៍ប្រគំតន្រ្តីនេះកាន់តែពិសេសទ្វេឡើងថែមទៀត។

ព្រឹត្តិការណ៍ដ៏ពិសេសនេះក៏នឹងមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN TV និងតាមរយៈទំព័រហ្វេសប៊ុករបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG ផងដែរ។

ចូលរួមកម្សាន្តទាំងអស់គ្នា និងក្រេបឱជារសស្រាបៀរ GANZBERG នៅខេត្តព្រះវិហារ ថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៣នេះ! ធានាថានឹងសប្បាយញាប់ញ័ររាំកម្សាន្តឱ្យអស់ដៃជាមួយការប្រគុំតន្រ្តី GANZBERG Premium Concert៕

https://fb.watch/jp-sfHKiB6/?mibextid=qC1gEa