(អាមេរិក)៖ ភាពយន្តឃាតកដៃឆៅ បែបវាយប្រហារ John Wick វគ្គ៤ ចាប់ផ្តើមសម្ពោធចាក់បញ្ចាំងនៅហូលីវូដ ក្រោមការចូលរួមពីសំណាក់តារាសម្ដែងល្បីៗជាច្រើន បង្អួតសម្រស់គ្នានៅលើកម្រាលព្រំក្រហម នៃកម្មវិធីសម្ពោធភាពយន្ត ដែលបានប្រព្រឹត្តិទៅនៅតំបន់ហូលីវូដ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

Jonh Wick វគ្គ៤ ត្រូវបានគេដឹងថា ថតច្រើនជាង ៣ប្រទេស ប្រើប្រាស់ច្រើនភាសា រសជាតិបែបថ្មីអាចនិយាយថា ប្លែកភ្នែកសម្រាប់អ្នកទស្សនា ខណៈការថតនៃ Movement កាម៉េរ៉ា ការប្រើប្រាស់ពណ៌ Background Sound Background Music Soundtrack ល្អស្ទើរតែពិបាករកកន្លែងដែលខ្វះខាត ជាមួយនឹងសាច់រឿង តមកពីភាគបីប្រទាក់ក្រឡាគ្នាបានយ៉ាងល្អ។ គំនុំឈាមបែបឧក្រិដ្ឋជន ត្រូវតែដោះស្រាយតាមបែបឧក្រិដ្ឋជន។

ភាពយន្ត John Wick វគ្គទី៤ ជាស្នាដៃរបស់អ្នកដឹកនាំរឿង Chad Stahelski ហើយនឹងចាប់ផ្ដើមចាក់បញ្ចាំង តាមរោងភាពយន្តនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៤ ខែមីនានេះតទៅ។ នៅក្នុងវគ្គថ្មីនេះ ទស្សនិកជននឹងបានឃើញតួអង្គឃាតកដៃឆៅ John Wick រកឃើញផែនការដើម្បីកម្ចាត់បក្ស High Table ដើម្បីទទួលបានសេរីភាពឡើងវិញ។ ប៉ុន្តែដើម្បីសម្រេចផែនការនេះ រូបគេត្រូវប្រឈមមុខនឹងសត្រូវថ្មីម្នាក់។ ងាកមកពិធីសម្ពោធនៅហូលីវូដវិញ គេឃើញវត្តមានតារាសម្ដែង Keanu Reeves ដែលសម្ដែងជាតួអង្គឯក, តារាក្បាច់គុនហុងកុង កុំកុំ, តារាសម្ដែង Laurence Fishburne, តារាទូរទស្សន៍អង់គ្លេស Ian McShane និងតារាក្បាច់គុនរបស់អង់គ្លេស Scott Adkins ជាដើម។

គួរបញ្ជាក់ថាភាពយន្ត John Wick (ចន វីក) វគ្គ៤នេះ នឹងជាវគ្គចុងក្រោយដែលមានវត្តមានតារាសម្ដែង Lance Reddick ព្រោះថា លោកបានលាចាកលោកកាលពីប៉ុន្មានថ្ងៃមុន ក្នុងវ័យ៦០ឆ្នាំទៅហើយ ខណៈភាពយន្តមួយនេះ ត្រូវបានអ្នកគាំទ្រចាត់ទុកថា បានផ្ដល់ជាក្ដីទុក្ខសោកយ៉ាងខ្លាំង ដល់តារាសម្ដែងរួមគ្នានៅក្នុងរឿង៕