(ភ្នំពេញ)៖ ប្រមាណជាង៣ខែមកនេះ កីឡាកររបស់ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ពូលA និង ពូលB បានចាយពេលវេលាហ្វឹកហាត់ កម្លាំង និងភាពតស៊ូ ក្នុងការប្រកួតសន្សំពិន្ទុជុំនីមួយៗដើម្បីឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដែលនឹងរៀបចំឡើងនៅទល់មុខផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៤ល្ងាចតទៅ។

កីឡាករខ្លាំងទាំង២រូបដែលឈានជើងចូលទៅវគ្គចុងបញ្ចប់ដើម្បីប្រកួតយកខ្សែក្រវាត់អន្តរជាតិ IPCC គុនខ្មែររួមមាន កីឡាករ វ៉ាន់ វឿន មកពីក្លឹបឃ្លាំងមឿងកីឡា និងកីឡាករ បឺត សង្ឃឹម មកពីក្លឹបប៉ែនកាក់គុនខ្មែរ។ អ្នកខ្លាំងជួបជាមួយអ្នកខ្លាំង! តើអ្នកណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC គុនខ្មែរ?

កីឡាករជ័យលាភីមិនត្រឹមតែបានខ្សែក្រវាត់ទទួលស្គាល់ពីអន្តរជាតិនោះទេ ថែមទាំងទទួលបាននូវរង្វាន់ប្រាក់សុទ្ធ ៤៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលជាម្ចាស់ឧបត្ថមផ្តាច់មុខរបស់កម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២។ សម្រាប់កីឡាករចូលរួមផ្សេងទៀតភេសជ្ជៈប៉ូវកម្លាំង WURKZ ក៏មានប្រាក់លើកទឹកចិត្តសរុបរហូតដល់ទៅ១២៤លានរៀលថែមទៀតផង។

ដើម្បីផ្តល់ភាពសប្បាយរីករាយទ្វេដងដល់ទស្សនិជន កម្មវិធីក៏មានការប្រគំតន្តី្រទេសចរណ៍ Cambodia Brew the Beat Tour Concert នៅថ្ងៃបន្ទាប់ ថ្ងៃទី២៦ ផងដែរ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗរួមមាន៖ លោក ឆាយ វីរៈយុទ្ធ លោក សុគន្ធ ថេរ៉ាយុ លោក គូម៉ា កញ្ញា សុខ ពិសី កញ្ញា បាន មុន្នីល័ក្ខ លោក ម៉ម ពេជ្ជរិទ្ធ និង កញ្ញា TEY$។

ក្នុងកម្មវិធីទាំងពីរថ្ងៃនេះ បងប្អូនក៏អាចចូលរួមលេងហ្គេមសប្បាយៗដើម្បីយករង្វាន់ខ្យូតៗពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ហើយកាន់តែអស្ចារ្យនោះគឺ បងប្អូនគ្រាន់តែទិញផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅស្តង់ដែលមាននៅទីនោះ បងប្អូននឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងដើម្បីមានឳកាសទទួលបានម៉ូតូ Honda Click ស៊េរីថ្មី ក្នុងកម្មវិធីទាំង២ថ្ងៃតែម្តង។

តោះ! ចុងសប្តាហ៍ មិនដឹងទៅណា? មកមើលប្រដាល់គុនខ្មែរ និងការប្រគំតន្រ្តីនៅទល់មុខផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយគ្នា! មកទទួលយកទស្សនីយភាពដ៏កម្រនិងប្លែកមួយនេះ៕

សម្រាប់ព័ត៌មានបន្ថែម៖
WURKZ៖ https://www.facebook.com/WurkzCambodia
Cambodia Beer៖ https://www.facebook.com/cambodiabeer