(បរទេស)៖ European Championship 2024 នៅប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើមបើកឆាកប្រកួតជម្រុះចាប់ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅហើយ ដោយមាន ៥៣ប្រទេសទូទាំងទ្វីបអឺរ៉ុប (UEFA) ចូលរួមផងដែរ។

ក្នុងដំណើរដ៏វែងឆ្ងាយក្នុងការឆ្ពោះទៅ Euro 2024 ដោយនឹងចាប់ផ្តើមពីសប្តាហ៍នេះតទៅ ក្នុងចំណោម ៥៣ក្រុម ដើម្បីប្រជែងកៅអីទៅអាល្លឺម៉ង់នារដូវក្តៅខាងមុខនៃវគ្គចែកពូល ២៤ក្រុមចុងក្រោយ។

ក្នុងចំណោម ២៣កៅអីដែលនៅសល់ គ្រាដែលម្ចាស់ផ្ទះអាល្លឺម៉ង់ទទួលបានកៅអីដោយស្វ័យប្រវត្តិនោះ អង់គ្លេស អៀរឡង់ខាងជើង ស្កុតឡេន វ៉េលស៍ និងសាធារណរដ្ឋអៀរឡង់មានក្តីសង្ឃឹមថា នឹងធ្វើបានល្អនៅថ្ងៃបើកយុទ្ធនាការនេះ គ្រាដែលអង់គ្លេស ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះអាសូរីអ៉ីតាលី ដែលជាគូផ្តាច់ព្រ័ត្រកាល Euro 2020 នៅពេលអៀរឡង់ខាខាងជើងត្រូវប៉ះម្ចាស់ផ្ទះសាំងម៉ារ៉ាំង ដែលស្ថិតក្នុងពូល C ជាមួយគ្នា។

រូបមន្តប្រកួតជម្រុះនេះដែរ ក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ និងលេខ២ តាមពីពូលនីមួយៗ នឹងមានកៅអីទៅលេងវគ្គចែកពូលដោយស្វ័យប្រវត្តិនា Euro ឆ្នាំក្រោយ។ ការប្រកួតជម្រុះ ឬសន្សំពិន្ទុក្នុងពូលចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា និងបញ្ចប់ទៅវិញនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ខាងក្រោមនេះទាំង ១០ពូលសម្រាប់ក្រុមនីមួយៗតាំងនៅមានដូចជា៖
ពូល A៖ អេស្ប៉ាញ ស្កុតឡេន ន័រវេស និងហ្សកហ្ស៊ី
ពូល B៖ ហូឡង់ បារាំង សាធារណរដ្ឋអៀរឡង់ ក្រិក និងហ្ស៊ីប្រាតា
ពូល C៖ អ៉ីតាលី អង់គ្លេស អ៊ុយក្រែន ម៉ាល់តា និងម៉ាសេដូន
ពូល D៖ ក្រូអាត វ៉េលស៍ អាមេនី តួកគី និងឡាតវី
ពូល E៖ ប៉ូឡូញ សាធារណរដ្ឋឆេក អាល់បានី កោះហ្វារ៉ូ និងម៉ូដូវ៉ា
ពូល F៖ ប៊ែលហ្សិក អូទ្រីស ស៊ុយអែត អាហ្សេបៃហ្សង់ និងអ៉ីស្តូនី
ពូល G៖ ហុងគ្រី ស៊ែប៊ី ម៉ុងតេនីក្រូ បុលហ្គារី និងលីទុយអានី
ពូល H៖ ដាយណឺម៉ាក ហ្វាំងឡង់ ស្លូវ៉ាគី កាហ្សាក់ស្ថាន អៀរឡង់ខាងជើង និងសាំងម៉ារ៉ាំង
ពូល I៖ ស្វីស អ៉ីស្រ្តាអែល រ៉ូម៉ានី កូសូវ៉ូ ប៊ែលឡារុស និងអង់ដូរ៉ា
ពូល J៖ ព័រទុយហ្គាល់ បូស្នី អ៉ីស្លង់ លុចសាំបួរ ស្លូវ៉ាគី និងលិចធិនស្ថាន៕