​(ភ្នំពេញ)៖ ​ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារប្រណិតលំដាប់អន្តរជាតិថ្មីបំផុតនៅកម្ពុជា បានបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់ខ្លួន ជាគោលដៅកំពូលរបស់ប្រទេសកម្ពុជាសម្រាប់អ្នកធ្វើដំណើរទេសចរណ៍បែបធុរកិច្ច​ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ។

លោក Juan Mercadante អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ​ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានថ្លែងថា៖ «យើងបន្តរក្សាជំហរម៉ាកយីហោរបស់យើងជាគោលដៅទេសចរណ៍កំពូលរបស់ក្រុមហ៊ុននាៗមកកាន់​កម្ពុជា។ យើងធានាថាយើងនិងផ្តល់ជូននូវគុណភាពសេវាកម្មល្អបំផុត ស្របតាមតម្រូវការរបស់អតិថិជន។ កន្លែងសម្រាប់ប្រារព្ធកម្មវិធីរបស់យើងផ្តល់នូវភាពរលូន ការតភ្ជាប់ និងបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីធានាថាភ្ញៀវអាចប្រារព្ធពិធីតាមរចនាបទពិសេស។ យើងមានមោទនភាពក្នុងការផ្តល់នូវផាសុកភាព ទំនើបសម័យ និងការផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ដែលធ្វើឲ្យសណ្ឋាគាររបស់យើងក្លាយជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរបែបធុរកិច្ច។»

សណ្ឋាគារ ហៃយ៉ាត់ ត្រូវបានគេទទួលស្គាល់អំពីស្នាដៃក្នុងវិស័យម្ហូបអាហារដ៏ពិសេស។ លើសពីនេះទៅទៀត សណ្ឋាគារលំដាប់ផ្កាយប្រាំនេះក៏ឈានមុខគេក្នុងវិស័យម្ហូបអាហារ ជាមួយនឹងគោលគំនិត «ប្រភពអាហារច្បាស់លាស់ បម្រើភ្ញៀវដោយប្រុងប្រយ័ត្ន» ផ្តោតលើអាហារដែលល្អសម្រាប់សុខភាព ការគ្រប់គ្រងបរិមាណ និងគ្រឿងផ្សំធម្មជាតិដែលមានតុល្យភាព ចម្អិនដោយនៅរក្សាសារធាតុចិញ្ចឹម។ ការផ្តោតសំខាន់មួយទៀតគឺទៅលើបរិស្ថាន ដោយការប្រើប្រាស់សាច់សត្វ និងគ្រឿងផ្សំដែលចិញ្ចឹមដោយធម្មជាតិ តាមរយៈវិធីសាស្ត្រប្រកបដោយចីរភាព។ ជាចុងក្រោយនោះ គឺការសង្កត់ធ្ងន់លើសហគមន៍មូលដ្ឋាន ដោយមានគ្រឿងផ្សំលើមុខម្ហូបយ៉ាងតិច ៥ មុខ ដែលមានប្រភពពីសហគន៍ក្នុងស្រុក។

សណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ ផ្តល់ជូនកន្លែងសម្រាប់កិច្ចប្រជុំ និងប្រារព្ធកម្មវិធីផ្សេងៗ ដែលមានទំហំសរុបចំនួន ១៤០០ ម៉ែត្រការ៉េ ជាទីតាំងដ៏ល្អបំផុតសម្រាប់ការធ្វើសន្និសីទ និងការជួបជុំកម្មវិធីសង្គមផ្សេងៗ។

ការកំណត់ដ៏ល្អឥតខ្ចោះ ធ្វើឱ្យកម្មវិធីពោរពេញដោយការបំផុសគំនិត និងការចងចាំមិនអាចបំភ្លេចបាន ដែលក្នុងនោះរួមមានទាំងបន្ទប់ប្រជុំ និងសាលសន្និសីទ ពិធីសម្ពោធ ពិធីភ្ជាប់ពាក្យ និងពិធីរៀបអាពាហ៍ពិពាហ៍។ បន្ទប់ប្រជុំពហុមុខងារជាងប្រាំបួនត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់ព្រឹត្តិការណ៍ផ្សេងៗគ្នា និងត្រូវបានរចនាឡើងជាអន្តរកម្មជាមួយការប្រើប្រាស់ពន្លឺថ្ងៃធម្មជាតិ។ បន្ទប់ប្រជុំ និងកន្លែងជួបជុំគ្នាចំនួនប្រាំបួនរបស់សណ្ឋាគារផ្តល់ជូននូវការរៀបចំដែលអាចបត់បែនបានសម្រាប់ប្រភេទផ្សេងៗនៃព្រឹត្តិការណ៍នីមួយៗ។

បន្ទប់ Regency Ballroom ដែលភ្ជាប់ទៅកន្លែង VIP Lounge ល្អឥតខ្ចោះសម្រាប់ការទទួលភ្ញៀវ VIP មានកាមេរ៉ាថតផ្ទាល់ និងពណ៌ពេញអេក្រង់ LED ទំហំ ៩ ម៉ែត្រ x ៤,៥ ម៉ែត្រ។ សាលនេះទទួលភ្ញៀវបានរហូតដល់ ៣០០នាក់។

​បន្ថែមពីលើកន្លែងសម្រាប់ប្រារព្ធកម្មវិធីនៅក្នុងសណ្ឋាគារក៏មាន The Poolhouse កន្លែងសម្រាប់សាច់អាំងនៅបរិវេណខាងក្រៅដែលទទួលភ្ញៀវបានរហូតដល់ ៧០នាក់ និងជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់កម្មវិធីជួបជុំសង្គម។

សណ្ឋាគារក៏មានកន្លែងដ៏ល្អនិងស័ក្តសមបំផុត សម្រាប់ពិធីភ្ជាប់ពាក្យ និងពិធីមង្គលការ ដោយផ្តល់ជូននូវការរៀបចំជាកញ្ចប់អាពាហ៍ពិពាហ៍គ្រប់តម្រូវការ ដូច្នេះអតិថិជនអាចជ្រើសរើសកញ្ចប់ដែលខ្លួននពេញចិត្ត។

ហៃយ៉ាត់ រីជិនស៊ី មានទីតាំងស្ថិតនៅចំកណ្តាលនៃតំបន់វប្បធម៌ និងធុរកិច្ចនៃទីក្រុង ក្នុងខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនៅក្បែរនឹងព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេសាប និងមានចម្ងាយត្រឹមតែ៣០ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សហការីរបស់សណ្ឋាគារ គឺនៅទីនេះដើម្បីសម្របសម្រួលជូនភ្ញៀវក្នុងការធ្វើផែនការសម្រាប់រៀបចំកម្មវិធី កិច្ចប្រជុំ និងសន្និសីទផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែម ឬកំណត់ពេលណាត់ជួប សូមទាក់ទង Hyatt Regency Phnom Penh តាមរយៈ +855 23 600 1234 ឬ [email protected]​៕