(បរទេស)៖ ក្នុងប្រកួតដែលព័រទុយហ្គាល់ បំបាក់គូប្រជែងលិចធិនស្ថាន ៤-០ នៅថ្ងៃបើកឆាកជម្រុះពានអឺរ៉ុប European Champioship 2024 នាយប់មិញនេះ បានធ្វើឲ្យប្រធានក្រុម Cristiano Ronaldo បង្កើតកំណត់ត្រាផ្ទាល់ខ្លួនថ្មីមួយទៀត តាមរយៈចូលលេងឲ្យជម្រើសជាតិបាន ១៩៧ប្រកួតច្រើនជាងគេលើលោក។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Estadio Alvalade ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំខាងលើនេះ ក៏រកបាន ២គ្រាប់ផងដែរនៅដើមវគ្គទី២ នៃប្រកួតដែល Ronaldo ធ្វើបានកំណត់ត្រាថ្មីទៀត បន្ថែមលើកំណត់ត្រាចាស់ទាំង ១០របស់ខ្លួននាពេលកន្លងមកមានដូចខាងក្រោម៖

១៖ ស៊ុតបាន ១៤០គ្រាប់ច្រើនជាងគេ នៅក្របខណ្ឌលីគអឺរ៉ុប UEFA Champions League (UCL)
២៖ ចូលលេងបាន ១៨៣ប្រកួតច្រើនជាងគេនៅ UCL
៣៖ ឈ្នះពាន UCL បាន ៥លើកច្រើនជាងគេ
៤៖ រកបានគ្រាប់បាល់ក្នុងផ្តាច់ព្រ័ត្រ UCL ៣លើក
៥៖ បង្ហាញខ្លួននៅជុំផ្តាច់ព្រ័ត្រពានអឺរ៉ុប Euro បាន ៥លើក
៦៖ រកបាន ១៤គ្រាប់បាល់នៅជុំផ្តាច់ព្រ័ត្រ Euro
៧៖ រកបាន ២២គ្រាប់ទាំងនៅជុំចុងក្រោយ Euro និង World Cup
៨៖ រកបាន ១២០គ្រាប់សម្រាប់ជម្រើសជាតិព័រទុយហ្គាល់
៩៖ រកបាន ១០០គ្រាប់នៃការប្រកួតសំខាន់ៗក្នុងជម្រើសជាតិ
១០៖ ជាកីឡាករដំបូងគេដែលធ្វើបានហែតទ្រីក (៣គ្រាប់) ចំនួន ១០លើកឲ្យជម្រើសជាតិ៕