(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយផ្ដើមពីទីក្រុងហាណូយ ប្រទេសវៀតណាមមុនគេ នៅថ្ងៃទី២៤ ខែមីនានេះ បានបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីនិស្សិតខ្មែរ និងកីឡាករ-កីឡារិនីវៀតណាមប្រមាណ ៤០០នាក់ អមជាមួយក្បួនរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿងផងដែរ។

ពិធីដង្ហែដែលចេញដំណើរពីស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងរត់ជុំវិញបឹង Ho Guom ឬបឹងអណ្ដើកនេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC សហការជាមួយលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងមានការចូលរួមពីថ្នាក់ដឹកនាំកីឡាវៀតណាម មន្ដ្រីទូត និងតំណាងក្រសួងការបរទេសជាច្រើនផងដែរ។

លោក ហោ សារុន បានស្វាគមន៍យ៉ាងកក់ក្ដៅ សម្រាប់វត្ដមានថ្នាក់ដឹកនាំភាគីវៀតណាម មន្ដ្រីទូត និងតំណាងក្រសួងការបរទេស នៃបណ្ដាប្រទេសក្នុងតំបន់ ដែលបានចូលរួមពិធីដង្ហែដ៏មានអត្ថន័យនេះ ស្របពេលកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចប្រតិភូ និងអត្តពលិកកីឡាគ្រប់បណ្ដាប្រទេស សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ នៅកម្ពុជា នាពេលដ៏ខ្លីខាងមុខ។

ខាងក្រោមនេះ គឺជាទិដ្ឋភាពថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី និងនិស្សិតខ្មែរ ដែលបានចូលរួម និងរត់អបអរសាទរ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងហាណូយ កាលពីព្រឹកមិញ៖