(ភ្នំពេញ)៖ កាន់តែពិសេស សូម្បីតែការប្រើប្រាស់គ្រឿងចក្រក៏ត្រូវតែតាមឲ្យទាន់សម័យកាលឌីជីថលដែរ ដោយក្រុមហ៊ុន ខេអិនអិន ខេមបូឌា បានបង្ហាញជូនអតិថិជននូវគ្រឿងចក្រ ឌូសាន Doosan ជំនាន់ថ្មី ស៉ីប្រេងតិចព្រមទាំងអាចត្រួតពិនិត្យប្រតិបត្តិការតាមប្រព័ន្ធទូរសព្ទយ៉ាងស្រួលជាមួយប្រព័ន្ធផ្កាយរណ TMS ។

កាលពីថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេអិនអិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ ឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រាប់ថា គ្រឿងចក្រម៉ាកឌូសាន Doosan ទើបតែចេញអេស្កាជំនាន់ថ្មី DX 220 LCA-2 របស់ខ្លួន ដែលមានមុខងារគ្រប់គ្រង ហ្គែអូតូពិសេស ហើយក៏អាចតាមដានប្រតិបត្តិការតាមរយ:ទូរសព្ទដៃ យ៉ាងងាយស្រួល ដូចជាមើលចំនួនម៉ោងប្រើប្រាស់ ការស៉ីប្រេង សុខភាពគ្រឿងចក្រ ទីតាំង និងប្រព័ន្ធប្រតិបត្តិការជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា អេស្កាវ៉ាទ័រកូរ៉េ ម៉ាកឌូសាន DX220 LCA-2 ជំនាន់ថ្មីនេះ បានចូលមកដល់កម្ពុជាហើយ។ ដំណើរការនៃគ្រឿងចក្រគឺដើរដោយប្រព័ន្ធម៉ាស៉ីនកូនជ្រូក ៦ស៉ីឡាំង ស៉ីប្រេងត្រឹមចន្លោះពី ១២ លីត្រទៅ ១៥ លីត្រតែប៉ុណ្ណោះទៅតាមស្ថានភាពការងារ ព្រមទាំងមានកម្មវិធីគ្រប់គ្រងដោយឥតគិតថ្លៃផងដែរ រីឯការធានារហូតដល់ទៅ២ឆ្នាំឯណោះ៕

ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១៧ ៧១៣ ៧១៣ ផ្នែកទីផ្សារ ឬគេហៈទំព័រ KNN Cambodia