(អេឌីនបឺក)៖ លោក Steve Clarke បានយល់ព្រមក្នុងការបន្តតួនាទី ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន រហូតដល់ឆ្នាំ២០២៦, ដោយលោកលើកឡើងថា «លោកនឹងក្លាយពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត» កាន់តែល្អប្រសើរ ក្នុងនាមជាអ្នកចាត់ការ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

បុរសវ័យ ៥៩ឆ្នាំសញ្ជាតិស្កុតឡេន រូបនេះបានស្នងតំណែងពីលោក Alex McLeish ក្នុងឆ្នាំ២០១៩ ហើយបានដឹកនាំក្រុម ទៅកាន់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ខណៈបើតាមស្ថិតិរបស់លោកក្នុងដឹកនាំក្រុម ទទួលបានជ័យជម្នះ ១៩ប្រកួតក្នុងចំណោម ៤១ប្រកួតកន្លងមកនេះ។

សូមជម្រាបផងថា ក្រុមជម្រើសជាតិស្កុតឡេន នឹងចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះពានរង្វាន់អឺរ៉ុប Euro 2024 ដោយនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមស៊ីប (Cyprus) នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដែលស្ថិតក្នុងពូល A ជាមួយក្រុមអេស្ប៉ាញ, ស្កុតឡេន, ន័រវេស, និងហ្សកហ្ស៊ី៕