(ភ្នំពេញ)៖ បើទោះបីពិភពលោកជួបស្ថានភាពដ៏លំបាកនៃវិបត្តិកើតចេញ​ពីជំងឺ​កូវីដ-១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែនយ៉ាងណាក្តី តែគម្រោង «ខុនដូ រ៉ូយ៉ាល់​គ្រុប ផ្លាទីនីម» របស់ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត នៅតែបន្ត​ដំណើរ​ការជាប្រក្រតី។ មកដល់ពេលនេះគម្រោងបានបញ្ចប់ការចាក់ប្លង់សេ​ដោយ​ជោគ​ជ័យហើយ។

ពិធីអបអរសាទរការបិទបញ្ចប់ការចាក់ប្លង់សេនេះ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ នៅក្នុងការិយាល័យលក់របស់ខ្លួន ផ្ទះលេខ១៥៣ ភូមិទី៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជិតផ្លូវប្រសព្វលេខ៥៦៦ ផ្លូវលេខ៣៣៧។

គម្រោង «ខុនដូ រ៉ូយ៉ាល់​គ្រុប ផ្លាទីនីម» ដែលជាខុនស្តង់ដាររស់នៅបែបប្រទេស​សឹង្ហ​បុរី ក្នុងតំបន់ដ៏មានសក្តានុពល នៃទឹកដីខណ្ឌទួលគោក ត្រូវបានបើកការដ្ឋានសាងសង់​កាល​ពីឆ្នាំ​២០១៩។ គម្រោងបានដំណើរការសាងសង់តាមផែនការដែលខ្លួនបានគ្រោង​ទុក បើទោះបីពិភពលោកជួបប្រទះវិបត្តិជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមនៅប្រទេស​អ៊ុយ​ក្រែន​យ៉ាង​ណាក្តី។

លោក គួច លេងឃាង នាយកគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តទីផ្សារ និងទំនាក់ទំនង​សា​ធា​រណៈរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត មានប្រសាសន៍ថា ពិធីបញ្ចប់ការចាក់ប្លង់សេនេះ ជាសមិទ្ធផលដ៏អស្ចារ្យមួយ​ឆ្ពោះ​ទៅរកការ​បញ្ចប់ការ​សាង​សង់នៅក្នុងឆ្នាំ២០២៣។

លោកបានស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ ចូលរួមពិធីអបអរសាទរបញ្ចប់ការចាក់ប្លង់​សេ​ នៅការិយា​ល័យលក់របស់ក្រុមហ៊ុន ដើម្បីឱ្យឃើញផ្ទាល់ភ្នែកនូវពិធីបញ្ចប់ការចាក់​ប្លង់​សេ​នេះ។

សូមបញ្ជាក់ថា «ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនីម» មាន ៨៥១យូនីតជាប្រភេទលំនៅឋាន និង ៥១យូនីត ជាផ្ទះអាជីវកម្ម អភិវឌ្ឍលើផ្ទៃដីទំហំ ១០០,០០០ ម៉ែត្រការ៉េ។ គម្រោង​ខុនដូនេះ ផ្តល់ជូនលោកអ្នកទាំងអគារលំនៅឋាន និងពាណិជ្ជកម្ម លើកកម្ពស់លទ្ធ​ភាព​​​ទិញផ្ទះ បង្កើតការងារ និងទាក់ទាញការវិនិយោគបន្ថែមទៀត ​ដើម្បីឆ្ពោះទៅរកមជ្ឈ​មណ្ឌល​ទីក្រុងកំពុងរីកចម្រើន។

«ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនីម» ត្រូវបានរចនាឡើងបំពាក់ដោយគ្រឿង​បរិក្ខារយ៉ាង​ពិសេស​ប្លែកដែលពិបាកនឹងរកក្នុងទីផ្សារខុនដូរ។ «ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនីម» ផ្តល់​ជូននូវ​ជម្រើស​ដ៏សម្បូរបែបទាំងអគារលំនៅឋាន និងពាណិជ្ជកម្មពេញលេញមួយ ដែលមានសេវាសន្តិសុខ ២៤ម៉ោង។ ក្នុងគម្រោងខុនដូរនេះ នឹងដាក់បញ្ចូលនូវ​មណ្ឌល​កម្សាន្តសម្រាប់មនុស្សគ្រប់វ័យ រួមមានអាងហែលទឹកបែបទាក់ទាញ កន្លែងហាត់​ប្រាណ​មានបំពាក់គ្រឿងបរិក្ខារពេញលេញ សួនច្បារខៀវស្រងាត់ សួនកុមារ ទីលាន​បាល់បោះពាក់កណ្តាល ភោជនីយដ្ឋានផ្តាច់មុខ កន្លែងរង់ចាំ VIP និងកន្លែងចតរថយន្ត​ជាច្រើនជាន់។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការយូនីតតូចៗ និងកាន់តែមានតម្លៃសមរម្យ​សម្រាប់យុវវ័យ និងគូស្វាមីភរិយាវ័យក្មេងនោះ ការអភិវឌ្ឍគម្រោង នឹងសាងសង់​យូនីត​ប្រភេទ​ស្ទូឌីយ៉ូ​ប្រមាណ ​៧០ភាគរយ និងយូនីតមានបន្ទប់គេង១ យូនីតផ្សេងទៀត​ដែល​មានបន្ទប់​គេង២ បន្ទប់គេង៣ និងជាន់លើបង្អស់មានកម្ពស់៣ជាន់​ដ៏ល្អឥត​ខ្ចោះ។

នៅជាន់ផ្ទាល់ដីនឹងរាប់បញ្ចូល​ផ្លូវដើរ​ក្នុង​គម្រោង​ដ៏ពិសេស ដែលមានផ្ទះអាជីវកម្មកម្ពស់​៣ជាន់កន្លះ ដែលគេរំពឹងថា នឹងទាក់ទាញម៉ាកយីហោអន្តរជាតិថ្មីៗ អាហារ និងភេសជ្ជៈជាច្រើនក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយផ្តល់នូវបទពិសោធន៍ទិញទំនិញថ្មីៗ និងផលិតផលល្បីៗ រួមទាំងភោជនីយដ្ឋាន និងម៉ូដទាន់សម័យដែលនឹងផ្តល់នូវបែបផែនជីវិតដ៏ទាក់ទាញសម្រាប់ក្រុមគ្រួសារ និងអ្នកមកទស្សនា រ៉ូយ៉ាល់ គ្រុប ផ្លាទីនីម នាពេលខាងមុខនេះ។

លោក គួច លេងឃាង បានបង្ហាញការរំពឹងថា ការសាងសង់ខុនសម្រាប់ការរស់​នៅ​ដ៏​ស៊ីវិល័យនេះ ​នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះផ្ទះអាជីវកម្ម នឹងត្រូវប្រគល់​ជូន​ទៅ​អតិថិជន​នៅពាក់កណ្តាលឆ្នាំនេះ បន្ទាប់មកយូនីតលំនៅឋាន​នឹងប្រគល់នៅឆមាសទីពីរនៃឆ្នាំនេះ។

គម្រោង រ៉ូយ៉ាល់ គ្រុប ផ្លាទីនីម គោរពអញ្ជើញអ្នកមានបំណង​ប្រកប​​អាជីវកម្មទាំង​អស់ ចូលរួមពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន នៅលើផ្លូវដើរ​ក្នុងគម្រោង​ដ៏ពិសេសនេះ។

នៅក្នុងឱកាសនៃពិធីអបអរសាទរពិធីបិទបញ្ចប់ការចាក់ប្លង់សេ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផ្លាទីនីម នឹងផ្តល់ជូនដល់ភ្ញៀវទាំងអស់នូវអាហារសម្រន់ High-Tea និងមានប្រូម៉ូសិន​ពិសេស​សម្រាប់អតិថិជន ដែលបានកក់ទុកយូនីតនីមួយៗ ដោយជោគជ័យ​នៅថ្ងៃ​នោះ​។

សូមចូលរួមឱកាសដ៏សប្បាយរីករាយនេះ ជាមួយ «ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនីម» នៅការិយាល័យលក់ក្បែរទីតាំងអភិវឌ្ឍន៍ផ្ទាល់ ដើម្បីឈ្វេងយល់ពីវិសាលភាព​ពេញ​លេញ ​នៃសក្តានុពលរបស់ខុនដូ។ លោកអ្នកអាចទូរសព្ទទៅកាន់លេខ ០៩៩ ៩៥៣ ៩៩៩ ជួបជាមួយអ្នកប្រឹក្សាដ៏រួសរាយរាក់ទាក់ និង ដើម្បីទទួលបានការណែនាំលម្អិត​អំពី​ការ​អភិវឌ្ឍក្នុងទីតាំងសំខាន់នៅតំបន់ទួលគោកនេះ៕