(ព្រះសីហនុ)៖ ក្រុមហ៊ុន Integ Capital Co.,Ltd. បានបើកសម្ពោធជាផ្លូវការនូវ​ គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងគម្រោងនេះដែរគឺក្រុមហ៊ុន​ KH 25 Property បានទទួល​សិទ្ធិ​លក់ផ្តាច់​មុខពី ក្រុមហ៊ុន Integ Capital Co.,Ltd.​ និងគ្រោងរៀបចំអភិវឌ្ឍលើផ្ទៃដី៧ហិតា​ និងគ្រោងចំណាយដើមទុនជាង៣លានដុល្លារ និងមានការលិចរូបរាងឡើងនាពេលឆាប់ៗ ព្រមទាំងគ្រោងបញ្ចប់នៅ២ឆ្នាំខាងមុខ

ផងដែរ។

លោក ជិន ច័ន្ទឆាយា ជាម្ចាស់គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាមបានលើកឡើងថា​ គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម គឺជាគម្រោងមួយដែលស្ថិតនៅក្នុង ក្រុមហ៊ុន Integ Capital Co.,Ltd. ជាក្រុមហ៊ុនខ្មែរដែលផ្ដោតទៅលើការអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបផងដែរថា គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម បង្កើតឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងគាំទ្រយ៉ាងពេញទី ចំពោះអាជីវកម្មក្នុងស្រុកទាំងអស់ ព្រមជាមួយនឹងការលើកស្ទួយវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។ នៅក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាមនេះផងដែរ មានរួមបញ្ចូលទាំងទីតាំងសម្រាប់ប្រកបអាជីវកម្ម រីហ្ស៊ត ផ្សារ ទីតាំងកម្សាន្ត ហើយគម្រោងនឹងបង្ហាញខ្លួនក្នុងរូបរាងជាគោលដៅទេសចណ៍ដ៏ពិសេសមួយដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នឹកឃើញចង់ចូលមកលេងមិនរំលង ពេលដែលបានអញ្ជើញមកខេត្តព្រះសីហនុម្ដងៗ។

អ្វីដែលពិសេសអាចទាក់ទាញទៅដល់អតិថិជន ព្រោះទីនេះជាទីតាំងថ្មី មានសក្ដានុពល មានចម្ងាយត្រឹមតែ១,២គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ក៏ជាច្រកចេញ-ចូលតែមួយឆ្ពោះទៅទីតាំងកំស្តាននៅ កោះរាជ្យបុត្រ ជាពិសេសបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានដាក់អោយប្រើប្រាស់នូវផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ មានភាពងាយស្រួលចំណាយពេលតិច សុវត្តិភាពក្នុងការធ្វើដំណើរ។

គម្រោងមួយនេះមានទំហំសរុបប្រមាណ ៧ហិតា មានផ្លូវមេអ៊ុតកៅស៊ូទំហំរហូតដល់ទៅ ៣៧ម៉ែត្រ ព្រមជាមួយបណ្ដាញផ្លូវខ្វាត់ខ្វែង។ នៅតាមបណ្ដោយផ្លូវមានអមទៅដោយសួនច្បារ បង្គោលភ្លើង និងដើមឈើដ៏ស្រស់ស្អាត​ រួមជាមួយចំណតឡានអមសងខាងផ្លូវ ដែលកាន់តែផ្ដល់ភាពងាយស្រួលដល់អាជីវកម្ម ក៏ដូចជាភ្ញៀវទេសចរណ៍ដែលអញ្ជើញទៅលេងកម្សាន្ត។

លើសពីនេះគម្រោងអាជីវកម្មរាម ក៏មានផ្ដល់ជូននូវទំហំទីតាំងអាជីវកម្មជាច្រើនជម្រើសសម្រាប់អតិថិជន ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្មមានឱកាសសម្រេចចិត្តសាងសង់ទីតាំងរបស់ខ្លួនទៅតាមតម្រូវការ និងបែបបទរបស់អាជីវកម្មនីមួយៗរៀងៗខ្លួន។

គួរបញ្ជាក់ដែរថា ក្នុងនាមជា Developer ពួកយើងមានបំណងចង់ឱ្យ គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម បង្ហាញខ្លួនឡើងក្នុងនាមជាតំបន់ទេសចរណ៍ថ្មី ដែលលម្អទៅដោយរចនាបថបែបខ្មែរ អមជាមួយនឹងអាជីវកម្មខ្មែរនៅពាសពេញគម្រោងទាំងមូល។ យើងខ្ញុំសម្រេចចិត្តផ្ដល់ជូននូវប្រភេទទីតាំងដីច្រើនជម្រើស ទាំងតូចទាំងធំ ដើម្បីឱ្យម្ចាស់អាជីវកម្មមានឱកាសសម្រេចចិត្តសាងសង់ទីតាំងរបស់ខ្លួនទៅតាមតម្រូវការ និងបែបបទរបស់អាជីវកម្មនីមួយៗរៀងៗខ្លួន។

បេីលោកអ្នកមានចំណាប់អារម្មណ៍ចង់ស្វែងរកបន្ថែម​ អាចទំនាក់ទំនងតាមរយ:​ ហ្វេសប៊ុក​ផេក​៖​ Ream Business Communitty ឬតាមរយៈទូរស័ព្ទលេខ​៖​ 092 207 308​ ឬតាមគេហទំព័រ៖​ https://kh25property.com