(ឡុងដ៍)៖ ក្លិប Chelsea កំពុងវាយតម្លៃលើកីឡាករ Reece James បន្ទាប់ពីលោក ត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតជម្រុះ Euro 2024 នៅថ្ងៃអាទិត្យ ប៉ះក្រុមអ៊ុយក្រែន, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

រដូវកាលនេះ James បានរងផលប៉ះពាល់ ដោយសារបញ្ហារបួស ដែលកំណត់ឲ្យរូបលោក បង្ហាញខ្លួនបានត្រឹមតែ ១៨ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុម Chelsea នៅក្នុងការប្រកួតទាំងអស់។

បញ្ហារបួសជង្គង់ បានបណ្តាលឲ្យខ្សែការពារស្តាំរូបនេះ ខកខានការប្រកួត World Cup នៅកាតា ជាមួយនឹងមិត្តរួមក្រុម Chelsea កីឡាករ Ben Chilwell។

«Reece James ត្រូវបានដកចេញពីក្រុមអង់គ្លេស ហើយនឹងមិនមានវត្តមាន ក្នុងការប្រកួតតទល់នឹងអ៊ុយក្រែន នៅថ្ងៃអាទិត្យនោះទេ», នេះបើតាមសមាគមបាល់ទាត់អង់គ្លេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍៕