(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទដៃដ៏ល្បីនៅកម្ពុជា OPPO បានបញ្ចេញទូរស័ព្ទដៃទំនើបស៊េរីថ្មី នោះគឺ OPPO Find N2 Flip ដែលជាប្រភេទស្មាតហ្វូនអេក្រង់បត់ និងមានអេក្រង់ខាងក្រោយធំបំផុត មុខងារសម្បូរបែបនិងងាយស្រួល ឆ្លើយតបនឹងតម្រូវការប្រើប្រាស់សម័យថ្មីគ្រប់កាលៈទេសៈ ខណៈតារាល្បីៗ ក៏ដូចជា Influencer ល្បីៗនៅកម្ពុជាសុទ្ធតែបានអះអាងថា OPPO Find N2 Flip ប្រើប្រាស់ត្រូវចិត្តគ្រប់ៗគ្នា។

គួរជម្រាបថា OPPO Find N2 Flip ត្រូវបានសម្ពោធលក់ជាផ្លូវការនៅកម្ពុជានារាត្រីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដែលកម្មវិធីនេះធ្វើឡើងនៅក្នុងផ្សារទំនើប Chip Mong 271 Mega Mall ក្រោមវត្តមានចូលរួមពីសំណាក់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី (Phichy) ម្ចាស់មកុដបវរកញ្ញា 5th Runner Up នៃកម្មវិធី Miss Grand International 2022 និងជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO, ពិធីការិនីពូកែវហោស័ព្ទ DJ Nana និងកីឡាការិនីគុនល្បុក្កតោ អ៊ុំ សំថារ័ត្ន ដែលសុទ្ធតែជា Influencer ឬអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមនៅកម្ពុជា ព្រមទាំងវត្តមានរបស់តារាៗ អតិថិជន និងអ្នកគាំទ្រជាច្រើនរយនាក់។ អ្វីដែលរឹតតែពិសេសក្នុងកម្មវិធីនេះ គឺតារាកិត្តិយសទាំង៣របស់ OPPO បានចែករំលែកពីភាពជោគជ័យក្នុងវិស័យរៀងៗខ្លួន រួមជាមួយនឹងបទពិសោធន៍ពីការប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip នាំឱ្យម្នាក់ៗផ្ចង់អារម្មណ៍ស្តាប់គ្រប់ៗគ្នាតែម្តង។

លោក ឡៅ ខេងប៊ុង អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុន OPPO បានឱ្យដឹងថា ចំពោះស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានលក្ខណៈសម្បត្តិល្អឥតខ្ចោះជាច្រើនដូចជា៖

* អេក្រង់ខាងធំទូលាយ៖ OPPO Find N2 Flip មានអេក្រង់ខាងក្រៅធំបំផុត 3.26 inch ជាប្រភេទ AMOLED ធំទូលាយឆ្លើយតបសាររហ័ស ងាយស្រួលប្រើប្រាស់ទាំងពេលអូសបញ្ជា ពេលសម្លឹងមើល ព្រមទាំងបំពាក់មកនូវមុខងារដ៏សម្បូរបែប ជាមួយនឹងរូបរាងតូចស្រស់ស្អាតងាយស្រួលកាន់ និងទុកដាក់ក្នុងហោប៉ៅ។

* អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់៖ នៅលើអេក្រង់ខាងមុខ OPPO Find N2 Flip មានភាពល្អឥតខ្ចោះទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ ជាមួយអេក្រង់ទំហំ 6.8 inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។

* សមត្ថភាពកម្រិតកំពូល៖ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ឈានដាច់គេបើធៀបជាមួយអេក្រង់បត់ដទៃ ដែលមានទំហំថ្ម 4300 mAh និងគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44w អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ២៣នាទីប៉ុណ្ណោះ។

* កាមេរ៉ា៖ OPPO Find N2 Flip មានទំហំកាមេរ៉ាទំហំ 50MP ដែលជាសេន Sony IMX 890 មានសមត្ថភាពផលិតរូបភាពបានយ៉ាងល្អឥតខ្ចោះ ពណ៌ស្រស់បែបធម្មជាតិនិងផ្តល់ព័ត៌មានលម្អិតច្បាស់តែម្តង។ ហើយយើងក៏អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំង ដូចជា Long Exposer ឬ Timelape ជាដើម។ ចំណែកមួយទៀតជា Len Ultra-Wide ដែលមានទំហំ 8 mp អាចផលិតរូបភាពប្លង់ទូលាយបានក្នុងកម្រិតមុំ 112°។ មួយវិញទៀតសម្រាប់ការថតរូបនេះដែរ វាក៏មានមុខងារ Dual View អាចឱ្យមនុស្សជាទីស្រលាញ់របស់អ្នកអាចមើលឃើញរូបតាម Cover Screen ទំហំ 3.26 inch ខាងក្រោយផងដែរ។ ដោយឡែកជាមួយនឹង NPU Marisilicon X ដែលបំពាក់នេះ គឺវាជំនួយដល់ការថតវីដេអូនាពេលយប់បានល្អខ្លាំង ដែលវាបំពាក់មកជាមួយនឹងមុខងារ AI Noice Reduction ជួយកាត់គ្រាប់ Noice រាល់ពេលថតរូបនៅពេលយប់។

បន្ថែមពីនេះ ក្រៅពីសមត្ថភាពអស្ចារ្យទាំងនេះហើយ OPPO Find N2 Flip ក៏នៅមានមុខងារ និងលក្ខណៈពិសេសៗជាច្រើនទៀតដែលលោកអ្នកនឹងស្មានមិនដល់ផងដែរ។

ស្របពេលជាមួយគ្នានេះ OPPO ដាក់បង្ហាញនូវកាសឥតខ្សែជំនាន់ថ្មី Enco Air3 តម្លៃ $ 39 កាសឥតខ្សែជំនាន់ថ្មីតូចស្រាលស្រួលពាក់ ពណ៌ស្អាតប្លែកទាក់ទាញ ជាមួយគម្របថ្លាដ៏ស៊ីវិល័យ និងអាចតភ្ជាប់បានរហ័សគ្រប់ទូរស័ព្ទ ជាមួយនឹងសំឡេងបាសពីរោះរណ្តំចិត្ត ជាពិសេសគឺថាមពលប្រើប្រាស់បានយូររហូតដល់២៥ម៉ោងឯណ្ណោះ។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $ 899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $ 371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល៦ខែ តម្លៃ $ 298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $ 54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល៤ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល៦ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO។

នៅចាំអីទៀត! ជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរហើយ យុវវ័យគ្រប់រូបគួរតែមាន OPPO Find N2 Flip ប្រើប្រាស់ឱ្យឡូយនឹងគេមើល៍ ម្យ៉ាងតម្លៃសមរម្យ និងមានការថែមជូនកាដូត្រូវចិត្តទៀត។ រួសរាន់ឡើង! កុំឱ្យខកពេលយូរ៕