(ភ្នំពេញ)៖ ក្រុមហ៊ុន CHINA HARBOUR ENGINNERING COMPANY (CHEC) ជាក្រុមហ៊ុនវិស្វកម្មសំណង់ និងកំពង់ផែ នៃសាធារណរដ្ឋប្រជាមានិតចិន ហៅកាត់ថា CHEC បង្កើតឡើងនៅឆ្នាំ១៩៨០ ជាបុត្រសម្ព័នមួយរបស់ក្រុមហ៊ុន សាជីវកម្ម គមនាគមន៍ និង សំណង់ របស់សាធារណរដ្ឋេប្រជាមានិតចិន (China Communication Construction Company) ដែលហៅកាត់ថា CCCC។

ក្រុមហ៊ុន CHEC គឺជាតំណាងមួយផងដែររបស់ក្រុមហ៊ុន CCCC សំរាប់ប្រតិបត្តិការនៅលើទីផ្សារអន្តរជាតិ។ CHEC មានសាខា៩០កន្លែង ជុំវិញពិភពលោក ដែលកំពុងផ្តល់សេវាកម្មដល់ទៅ ១០០ប្រទេស ក្នុងតំបន់ និងមានបុគ្គលិកជំនាញសរុបជាង ២ម៉ឺននាក់ ដែលមានកំពុងប្រតិបត្តិការក្នុងគម្រោងទឹកប្រាក់សរុបជាង ៤ពាន់លានដុល្លា។

វត្តមាននៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២២ ក្រុមហ៊ុនបានផ្តល់នូវសេវាកម្មប្រកបដោយជំនាញច្បាស់លាស់ កម្រិតស្តង់ដារអន្តរជាតិ។ នៅក្នុងឱកាសនេះ ក្រុមហ៊ុនក៏បាន និងកំពុងផ្តល់នៅសេវាកម្ម សំណង់ទំនើប ដែលកំពុងប្រព្រិត្តទៅនៅក្នុងក្រុងព្រះសីហនុ ក្រុងកំពត ផងដែរ។

ក្រុមហ៊ុន CHEC ផ្តល់សេវាកម្មជាកញ្ចប់ ដែលផ្តោតទៅលើការសិក្សាគម្រោងធំៗ គម្រោងយុទ្ធសាស្ត្រការថែទាំ ការគ្រប់គ្រងប្រតិបត្តិការគម្រោង វិស័យឋាមពល វិស័យដឹកជញ្ជូន វិស្វកម្មកំពង់ផែ ការអភិវឌ្ឍន៍ទីក្រុងរណប ហេដ្ឋារចនាសម្ព័នស្ពានថ្នល់ អាកាសយានដ្ឋាន ជាមួយនិងបច្ចេកវិទ្យា ជាន់ខ្ពស់ដែលចូលរួមលើកកំពស់ ដល់ការការពារផ្នែកបរិស្ថាន ដែលកន្លងមកទទួលបានការកោតសរសើរ ដោយទទួលបានគាំទ្រលើគម្រោងជាច្រើន ពីសំណាក់ដៃគូដូចជា China Luban Construction Award, China Zhan Tienyou Civil Engineering Award, National Gold Prize for High Quality Project, Brunel Award និង ENR Outstanding Project Award ទាំងនេះហើយដែលធ្វើអោយក្រុនហ៊ុន CHEC ក្លាយជាក្រុមហ៊ុនអន្តរជាតិផ្នែកវិស្វកម្ម ដែលត្រូវបានចង្អុលបង្ហាញណែនាំដោយ «Belf and Road»