(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំពិព័រណ៍ថ្នាក់ជាតិមួយដែលមានឈ្មោះថា «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អន្តរជាតិ-កម្ពុជា លើកទី១ ២០២៣» ដែលធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិព័រណ៍ថ្នាក់ជាតិនេះ បានចូលរួមចំណែកក្នុងការរួមគ្នាអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួន ក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខនេះផងដែរ។

នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៦ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នេះផងដែរ ដោយនៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២២-២០៣៥» និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនវិស័យសាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា។ កម្ពុជានឹងទទួលបានកាលានុវត្តភាពការងារថ្មី ដែលជាផលនៃរបកគំហើញនូវបច្ចេកវិទ្យាថ្មី ស្របតាមពាក្យស្លោក «បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី»

នៅក្នុងពិធីពិព័រណ៍ថ្នាក់ជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អន្តរជាតិ-កម្ពុជា លើកទី១ ២០២៣» នេះ ក្រុមហ៊ុនទុយោ ខេ & ខេ ផាយផ៍ ខេមបូឌា ដែលជាក្រុមហ៊ុនផលិតទុយោ PE ពណ៌ខ្មៅ មានគុណភាពខ្ពស់ ផលិតឡើងដោយជនជាតិខ្មែរ នៅប្រទេសខ្មែរ ជាផលិតផលរបស់ខ្មែរ មានគុណភាពខ្ពស់លំដាប់អន្តរជាតិ ដែលអាចប្រកួតប្រជែងជាមួយផលិតផលទុយោនៅក្នុងស្រុក និងនៅក្រៅប្រទេស ហើយក្នុងនោះដែរ ក្រុមហ៊ុនទុយោ ខេ & ខេ ផាយផ៍ ខេមបូឌា ក៏បានបង្ហាញពីការទទួលស្គាល់លំដាប់អន្តរជាតិ ISO 4427:2007, ISO 8779:2010 និង ISO 9001:2015 ដែលក្រុមហ៊ុនទើបតែទទួលបានពីអង្គរការអន្តរជាតិ SGS ផងដែរ។

នៅក្នុងពិធី «ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលមានរយៈពេល៣ថ្ងៃនេះ ក្រុមហ៊ុន ខេ & ខេ ផាយផ៍ ខេមបូឌា បានដាក់បង្ហាញនូវផលិតទុយោ PE ពណ៌ខ្មៅ ប្រកបដោយគុភាពខ្ពស់ ផលិតឡើងតាមស្តង់ដារអន្តរជាតិ ជាមួយនឹងការតាំងបង្ហាញពីវត្ថុធាតុដើមដែលក្រុមហ៊ុនជ្រើសរើសជាពិសេស ដើម្បីផលិតជាទុយោប្រកបដោយគុណភាពខ្ពស់ ជាប់មាំ ធន់នឹងកម្លាំងសង្កត់ ធន់នឹងអាកាសធាតុ អាចប្រើកប់ក្នុងដីក៏បាន បណ្តែតនៅលើដីក៏បាន មានគ្រប់ខ្នាត គ្រប់ទំហំ និងគ្រប់កម្រាស់ ជួយសម្រួលដល់សេដ្ឋកិច្ចប្រទេសជាតិយើង លើវិស័យជាច្រើនដូចជា វិស័យផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធលូ (ផ្គត់ផ្គង់ទឹក ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ និងរំដោះទឹកលូជាដើម), ប្រព័ន្ធធារាសាស្ត្រ (ផ្តល់នូវដំណោះស្រាយផ្នែកប្រព័ន្ធធារាសាស្រ្តដល់វិស័យកសិកម្ម ផ្នែកសាកវប្បកម្ម និងផ្នែកឧស្សាហកម្មតុបតែងសួរច្បារ) វិស័យឧស្សាហកម្ម និងវិស័យសំណង់ (ផ្តល់នូវដំណោះស្រាយលើការរត់បំពង់បង្ហូរប្រេងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដូចជា អ្នករចនាប្លង់ ម្ចាស់អគារ និងអ្នកម៉ៅការសាងសង់ជាដើម)។

ផលិតផលទុយោ PE ពណ៌ខ្មៅរបស់ក្រុមហ៊ុនទុយោ ខេ & ខេ ផាយផ៍ ខេមបូឌា ពិតជាផ្តល់នូវទំនុកចិត្ត ភាពជឿជាក់ និងផ្តល់នូវដំណោះស្រាយដ៏ល្អដល់ប្រជាកសិករ ក៏ដូចជាប្រជាជនខ្មែរយើងលើគ្រប់វិស័យ ហើយតាមរយៈផលិតផលទុយោដ៏ល្អ របស់ក្រុមហ៊ុនទុយោ ខេ & ខេ ផាយផ៍ ខេមបូឌានេះ បានលើកស្ទួយមុខមាត់ថ្មី ជួយលើកស្ទួយជីវភាពប្រជាជន ក៏ដូចជាជួយលើកស្ទួយសេដ្ឋកិច្ចជាតិយើង ឱ្យរីកចម្រើនទៅមុខកាន់តែឆាប់រហ័ស និងអាចប្រកួតប្រជែងជាមួយផលិតផលទុយោ ដែលនាំចូលពីបរទេសយ៉ាងមានមោទនភាព នៅលើទីផ្សារសេរីមួយនេះ៕