(ត្បូងឃ្មុំ)៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) និងនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានរួមគ្នាឧបត្ថម្ភសម្ភារកីឡាបាល់ទាត់ ដល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីផ្ដល់ឱកាសដល់និស្សិត ក្នុងការបង្កើនភាពរីករាយបន្ថែមទៀត ក៏ដូចជាទទួលបានអត្ថប្រយោជន៍ផ្សេងៗពីការលេងកីឡាបាល់ទាត់។

ការចូលរួមចំណែកនេះ ឆ្លុះបញ្ចាំងពីការតាំងចិត្តដ៏មុតមាំ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ របស់ព្រះរាជាណាចក្រកម្ពុជា ដែលចង់ឃើញប្រជាជនកម្ពុជា រស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរឡើង។

លើសពីនេះ សកម្មភាពនេះ គឺជួយពង្រឹងជំហររបស់ អេ អាយ អេ ខេមបូឌា ក្នុងនាមជាអ្នកគាំទ្រយ៉ាងពេញទំហឹង លើវិស័យកីឡាបាល់ទាត់ និងកីឡាផ្សេងទៀត ហើយក៏ជាស្ថាប័នមួយ ដែលតែងតែជំរុញ ឲ្យមានការរស់នៅយ៉ាងសកម្ម សម្រាប់ប្រជាជនកម្ពុជាគ្រប់វ័យ ដើម្បីលើកកម្ពស់សុខុមាលភាពទូទៅ។

ការសហការគ្នានេះ ក៏បានផ្ដល់ឱកាសឲ្យ អេ អាយ អេ ខេមបូឌា បានទៅដល់តំបន់ផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ការឧបត្ថម្ភសម្ភារកីឡាបាល់ទាត់ ដល់និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ថ្ងៃនេះ ក៏ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនធានារ៉ាប់រងនេះ ក្នុងការផ្គត់ផ្គង់សម្ភារកីឡា ដល់យុវជនទូទាំងប្រទេស ដើម្បីពួកគេចូលរួមលេងកីឡាបាល់ទាត់ បានកាន់តែប្រសើរ។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក Andrew Loh អគ្គនាយក នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងក្រុមការងាររបស់ពួកគេ បានប្រគល់សម្ភារកីឡាដល់លោក ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅចំពោះមុខនិស្សិតរាប់រយនាក់។

ការឧបត្ថម្ភនាថ្ងៃនោះ គឺជាសកម្មភាពបន្ថែម ពីលើកិច្ចសហការរបស់ អេ អាយ អេ ខេមបូឌា ក្នុងការចាប់ដៃគូជាមួយក្លិបបាល់ទាត់បឹងកេត ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា៤សម័យកាល និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់់ ចំនួន៣ផ្សេងគ្នា នៅឆ្នាំនេះ រួមមាន៖ AIA ជើងឯកវិទ្យាល័យ កម្មវិធីប្រកួតបាល់ទាត់កុមារ AIA Children's Day Tournament និង កម្មវិធីប្រកួតបាល់ទាត់ AIA Corporate Cup ។

ភាពខ្នះខ្នែងរបស់ស្ថាប័នទាំង២ ក្នុងការណែនាំប្រជាជនកម្ពុជា ឲ្យលេងបាល់ទាត់កាន់តែច្រើន និងបន្តការគាំទ្របណ្ដុះជើងឯក នាពេលខាងមុខ ដែលត្រូវបានបង្ហាញដោយ អេ អាយ អេ ខេមបូឌា ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រដល់កម្មវិធីបាល់ទាត់វិលជុំ AIA-ISF Youth League ដែលជាលីគមូលដ្ឋានធំជាងគេរបស់ប្រទេស។

កិច្ចសហការរយៈពេល៦ឆ្នាំ ជាមួយអង្គការផ្កាយសមុទ្រ បានផ្តល់ឱកាសដល់កុមារខ្វះខាតជាង៧,០០០នាក់ រស់នៅប្រកបដោយសុខភាពល្អ និងទទួលបានឱកាសជាច្រើនទៀត។
អេ អាយ អេ ខេមបូឌា ក៏សហការជាមួយដៃគូសំខាន់របស់ AIA Group គឺក្លឹប Tottenham Hotspur ដើម្បីអភិវឌ្ឍបាល់ទាត់មូលដ្ឋាន។

អេ អាយ អេ ខេមបូឌា តែងនាំយកគ្រូអភិវឌ្ឍបាល់ទាត់អន្តរជាតិកំពូលរបស់ Spurs មកផ្តល់ការហ្វឹកហាត់ និងដឹកនាំកម្មវិធីថ្នាក់បណ្តុះបណ្ដាលផ្សេងៗ ក្នុងការដុសខាត់ជំនាញ ដល់គ្រូបង្វឹកក្នុងស្រុក និងជំរុញកុមារ ឲ្យសម្រេចបាននូវសមត្ថភាពលេងបាល់ទាត់កាន់តែខ្លាំងពូកែ ខណៈដែលជួយពួកគេ ឲ្យស្វែងយល់បន្ថែមអំពីសុខភាព និងភាពមាំទាំនៃរាងកាយ។

ឧទាហរណ៍៖ កម្មវិធី AIA-Spurs បាល់ទាត់សុខភាពកុមារ ដែលត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០១៨ ផ្តល់ឲ្យកុមារនូវឱកាសហ្វឹកហាត់ ជាមួយគ្រូបង្វឹកមកពី Spurs និងបណ្ដុះការរស់នៅ ឲ្យមានសុខភាពល្អ តាមរយៈការលេងបាល់ទាត់។ នៅឆ្នាំនេះ កម្មវិធីនេះ គ្រោងធ្វើឡើងនៅថ្ងៃទី៨-៩ ខែមេសា នៅមជ្ឈមណ្ឌលកីឡា សេនត្រល់ផាក (Central Park) បឹងកក់។

ក្នុងនាមជាអ្នកគាំទ្រយ៉ាងមុតមាំលើកីឡា អេ អាយ អេ ខេមបូឌា គឺជាដៃគូធានារ៉ាប់រងអាយុជីវិត និងសុខភាពផ្លូវការរបស់ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយនឹងលើកទឹកចិត្ត ក្រុមជម្រើសជាតិកម្ពុជា តាមរយៈផ្តល់ដំណោះស្រាយធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីជួយពួកគាត់សម្រេចបាននូវគោលដៅរបស់ខ្លួន។

លោក Andrew Loh បានថ្លែងថា «យើងសង្ឃឹមថា និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ប្រើប្រាស់សម្ភារកីឡាបាល់ទាត់របស់យើង ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ពួកគេ ឲ្យកាន់តែប្រសើរ។ យើងក៏ចង់ឲ្យពួកគាត់រីករាយ និងទទួលបានសុខភាពផ្លូវចិត្ត និងរាងកាយកាន់តែប្រសើរ តាមរយៈអត្ថប្រយោជន៍ពីការលេងកីឡា។ ការលេងកីឡានឹងជួយពួកគាត់ ឲ្យរៀនកាន់តែពូកែឡើង និងផ្ដល់ឱកាសជាច្រើនដល់ពួកគេនាពេលអនាគត»

លោកថា «រាល់សកម្មភាពទំនួលខុសត្រូវសង្គមរបស់យើង ស្របតាមគោលបំណងរបស់យើង ដើម្បីនាំមកនូវសុខភាព និងជីវិតកាន់តែប្រសើរ។ យើងប្តេជ្ញាចិត្តក្នុងការគាំទ្រកីឡាបាល់ទាត់ និងសកម្មភាពដែលជួយ ឲ្យមានសុខភាពល្អផ្សេងៗទៀត ដោយសារតែកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាឆ្ពោះទៅមុខកាន់តែប្រសើរ ទាំងបុគ្គល និងក្នុងសហគមន៍»

លោកបានបន្ថែមទៀតថា អេ អាយ ខេមបូឌា នឹងបន្តរៀបចំ និងចូលរួមនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានឹងថ្ងៃនេះ ដែលស្របទៅនឹងយុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ AIA Group ដើម្បីជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យ។ យុទ្ធសាស្ត្រនេះក៏រួមចំណែកដល់គំនិតផ្តួចផ្តើម AIA One Billion ដែលមានបំណងជួយមនុស្ស១,០០០,០០០,០០០នាក់ នៅអាស៊ីឲ្យរស់នៅ កាន់តែមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ២០៣០។

សម្រាប់ព័ត៌មានបន្ថែមអំពី អេ អាយ អេ ខេមបូឌា ឬស្វែងយល់ពីព័ត៌មានលម្អិត លើដំណោះស្រាយការពារអាយុជីវិតជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ សូមទាក់ទង AIA Client Care តាមរយៈលេខ០៨៦ ៩៩៩ ២៤២ ចូលទៅកាន់ aia.com.kh ផ្ញើអ៉ីមែលមកកាន់ [email protected] ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia