(ភ្នំពេញ)៖ យើងសង្កេតឃើញថា នៅក្នុង «ពិធីប្រគល់សោរផ្ទះជូនអតិថិជន ជាលើកទី២ ចំនួន ២០០គ្រួសារ ក្នុងគម្រោង ហ្គោលឌិន អាវិននូ» កាល​ពី​ថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយមាននូវវត្តមាន លោកស្រី​ អឿន ស្រីល័ក្ខ ប្រធានផ្នែកទីផ្សារ លោក នាក់ ចាន់ដារា ប្រធានផ្នែកការរដ្ឋាន និងលោកស្រី លី មុយស៊ីម ប្រធានផ្នែកលក់ បានអញ្ជើញចូលរួមជាគណៈអធិបតី រួមជាមួយវត្តមាន ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ បុរី មេគង្គ លែន លោកស្រី សុគន្ធនីសា និង ព្រមជាមួយថ្នាក់ដឹកនាំរបស់បុរី មេគង្គ លែន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថា ការរៀបចំនេះ មិនមែនជាលើកទីមួយនោះទេ ដែលបុរី មេគង្គ លែន ធ្វើការរៀបចំជូនអតិថិជន ហើយការប្រារព្ធពិធីនេះ គឺដើម្បីជាការអគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត ហើយក៏បានទិញផ្ទះ និងបានចូលមករស់នៅក្នុងគម្រោងធំទី២នេះ ជាបន្តបន្ទាប់ ដោយការប្រារព្ធឡើងលើកទី១ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ នេះបញ្ជាក់ឲ្យឃើញថា ត្រឹមតែរយៈពេលដ៏ខ្លី មិនដល់ ១ឆ្នាំផង បុរី មេគង្គ លែន ទទួលបាននូវការទុកចិត្តពីអតិថិជនយ៉ាងច្រើន ដែលការកើនឡើងនឹកស្មានមិនដល់។

អ្វីទាំងអស់នេះបានបញ្ជាក់អោយឃើញថា បុរី មេគង្គ លែន​ពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនកាន់តែខ្លាំងឡើង ចំពោះអតិថិជន ដែលបានទិញផ្ទះនៅបុរី មេគង្គ លែន សុទ្ធសឹងតែទទួលបាននូវរការមើលថែ ទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគម្រោងនីមួយៗ។

លោកស្រី អឿន ស្រីល័ក្ខ ប្រធានផ្នែកទីផ្សារ បុរី មេគង្គ លែន បានផ្តល់មតិស្វាគមន៍​បើកកម្មវិធីថា បុរី មេគង្គ លែន អាចចាត់ទុកថាជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានចំណាស់មួយ ដែលបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០១៤ ពោរពេញដោយបទពិសោធន៍ ក្នុងវិស័យអចលទ្រព្យ អស់រយៈពេល ៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់លោកឧកញ៉ា ជាម​ ឃុនណាត និងលោកស្រី ដែលជាអ្នកជំនួញជោគជ័យ មាននូវទស្សនៈវិស័យ អាជីវកម្មវែងឆ្ងាយ ចង់ផ្តល់អោយ អតិថិជន បុរីមេគង្គ លែន និងប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវ
គុណតម្លៃនៃការរស់នៅដ៏ប្រណិតឥតខ្ចោះ និង គុណភាពផ្ទះជាមរតក។

លោកទាំងពីរបានសម្រេចចេញនូវ បេសកកម្ម សំខាន់៣ រួមមាន៖

១៖ ការបង្កើនបរិយាកាសរស់នៅសុខដុមរមនា និងភាពថ្លៃថ្នូរ កាន់តែប្រសើរឥតឈប់ឈរ
២៖ នវានុវត្តន៍នៃការរចនាស្ថាបត្យកម្ម និងសំណង់ប្រណីតឥតខ្ចោះលើសពីការរំពឹងទុក
៣៖ ការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមចែករំលែកការងារសង្គម។

លោកស្រី លី មុយស៊ីម ប្រធានផ្នែកលក់ បានធ្វើបទបង្ហាញពី គម្រោងធំទី២ ហ្គោលឌិន អាវិននូ គឺជាគម្រោងដែលត្រូវបានរចនាឡើងដោយផ្អែកលើរចនាបទស្ថាបត្យកម្មបែបទំនើប និងជារចនាបទពហុមុខងារ ស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម ដោយគម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ 2011 ដែលជាតំបន់មមាញឹក ផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មបានគ្រប់ប្រភេទ ហើយមានចម្ងាយត្រឹមតែ ១៥នាទីប៉ុណ្ណោះពីផ្សាអ៉ីអន ២ អាកាសយាន្តដ្ឋានអន្តរជាតិ ផ្សារម៉ាក្រូ និងផ្សារដើមគរថ្មី រួមទាំងតំបន់សេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតផងដែរ។

លោកស្រី ក៏បានបន្តរដែលថា ដើម្បីជាការអបអរសារទសម្រាប់ «ពិធីប្រគល់សោរផ្ទះជូនអតិថិជន ជាលើកទី២ ចំនួន ២០០គ្រួសារ ក្នុងគម្រោង ហ្គោលឌិន អាវិននូ» ក្រុមហ៊ុនបានចេញនូវប្រម៉ូសិនពិសេសដែលសម្រាប់ គម្រោង ហ្គោលឌិន អាវិននូ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយការផ្តល់ជូនរួមមាន៖

១៖ សម្រាប់ការកក់ ឬទិញផ្ទះអាជីវកម្ម A នឹងទទួលបានម៉ាស៊ីនត្រជាក់ 7 គ្រឿងភ្លាមៗ
២៖ សម្រាប់ការកក់ ឬទិញផ្ទះអាជីវកម្ម B នឹងទទួលបានម៉ាស៊ីនត្រជាក់ 6 គ្រឿងភ្លាមៗ
៣៖ សម្រាប់ការកក់ ឬទិញផ្ទះវិឡាកូនកាត់ នឹងទទួលបានម៉ាស៊ីនត្រជាក់ 4 គ្រឿងភ្លាមៗ និងបង់6% ទទួលបាន 1%ត្រលប់មកវិញ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកទីតាំងផ្ទាល់ ឬខលមកកាន់លេខទូរសព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗។

ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ2011 និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ 6អា៕