(បរទេស)៖ ឆ្លងកាត់រយៈពេល ៣៩ឆ្នាំមកនេះ ខ្សែបម្រើកណ្តាល Soctt McTominay បានជួយឱ្យក្រុមជម្រើសជាតិស្កុតឡេន បង្កើតកំណត់ត្រាថ្មីទី៤ របស់ពួកគេ បន្ទាប់រកបានជ័យជម្នះទៅលើក្រុមអេស្ប៉ាញ ក្នុងជំនួបវគ្គជម្រុះពានអឺរ៉ុប Euro 2024 ប្រចាំតំបន់, ដែលធ្វើបានលទ្ធផល ២-០ នៃប្រកួតទី២ ស្ថិតក្នុងពូល A។

ស្ថិតក្នុងប្រកួតជម្រុះពាន Euro 2024 ខ្សែបម្រើ Soctt McTominay រកបាន ២គ្រាប់នៅនាទី៧ និងនាទី៥១ នាមជាកីឡាករជម្រើសមកពីក្លិប Manchester United, ហើយនេះជាការរកបានជ័យជម្នះលើកទី៤ ឱ្យក្រុមស្កុតឡេន នៃប្រវត្តិជួបគ្នាជាមួយអេស្ប៉ាញ ចំនួន ១៤លើក ក្នុងនោះក្រុមអាស្ប៉ាញ ធ្លាប់យកឈ្នះបាន ៦លើក និងស្មើ ៤ដង។

ដ្បិតនេះជាការព្យាយាមរកបានជ័យជម្នះជាថ្មីម្តងទៀត ដែលវាមានរយៈពេល ៣៩ឆ្នាំមកហើយ របស់ស្កុតឡេន ដែលពួកគេធ្វើបានលើកទី៣ នៅឆ្នាំ១៩៨៤។

បញ្ជាក់ផងថា ត្រឹមការឆ្លងកាត់បាន ២ប្រកួត ស្ថិតក្នុងពូល A ក្រុមស្កុតឡេន រកបាន ៦ពិន្ទុហើយក្រុមអេស្ប៉ាញ រកបាន ៣ពិន្ទុ, ដោយឡែកក្រុមន័រវេស និងហ្សកហ្ស៊ី លេងបាន ១ប្រកួតមានត្រឹមម្នាក់ ១ពិន្ទុ ដ្បិតក្រុម Cyprus គ្មានពិន្ទុរាប់ក្នុងចំណោម ៥ក្រុមជាបណ្តោះអាសន្ន៕