(ភ្នំពេញ)៖ ស្ថានីយប្រេងឥន្ធនៈ កាល់តិច បឹងកេងកង (មហាវិថីព្រះនរោត្តម) បានធ្វើទំនើបកម្មនិងបើកដំណើរការឡើងវិញកាលពីអំឡុងខែកុម្ភៈកន្លងទៅ និងបានធ្វើឱ្យអ្នកបើកបរទាំងអស់អាចទទួល បានបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងបរិក្ខារទំនើបទាន់សម័យ សុវត្ថិភាពលំដាប់ពិភពលោក និងសេវាកម្មប្រកបដោយភាពទុកចិត្ត ជាមួយនឹងការធ្វើទំនើបកម្មថ្មី និងបានផ្តោតលើការផ្តល់ជូននូវភាពងាយស្រួល និងបរិយាកាសប្រកបដោយផាសុកភាពសម្រាប់អតិថិជនទាំងអស់។

សោភ័ណភាពរបស់ស្តារម៉ាតថ្មី ដែលឃើញមាននៅក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច បឹងកេងកងនេះ ក៏នឹងក្លាយជាគំរូមួយសម្រាប់ស្ថានីយកាល់តិចផ្សេងៗទៀតផងដែរ។ វាត្រូវបានរចនាឡើងជាមួយរូបរាងទំនើបទាន់សម័យ ទីធ្លាធំជាងមុន ការបែងចែកកន្លែងប្រកបដោយប្រសិទ្ធភាពជាងមុន និងការចូលប្រើប្រាស់កាន់តែងាយស្រួលសម្រាប់អតិថិជន។ មានផលិតផលជាច្រើនប្រភេទ ក្នុងនោះ អាហារ និងភេសជ្ជៈដែលអាចញ៉ាំបានភ្លាមៗ រង់ចាំបើកបម្រើអតិថិជនឲ្យកាន់តែរីករាយក្នុងរយៈពេល ២៤ម៉ោងលើ ២៤ម៉ោងជារៀងរាល់ថ្ងៃ។

លើសពីនេះទៀតហាងកាហ្វេដ៏ពេញនិយមរបស់ កាល់តិច គឺ Coffee Plus នឹងផ្តល់ជូនកាហ្វេ តែ ទឹកផ្លែឈើ និងភេសជ្ជៈ ក៏ដូចជានំដុតថ្មីៗជាច្រើនទៀតផងដែរ។ ផ្នែកដ៏ល្អបំផុតមួយនៃការធ្វើឱ្យប្រសើរឡើងរបស់ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) គឺការជួសជុលបន្ទប់ទឹកឲ្យស្របតាមស្តង់ដារខ្ពស់បំផុតដែលផ្តល់ភាពងាយស្រួល និងអនាម័យល្អបំផុតដើម្បីធានាថា អតិថិជននឹងទទួល បានការពេញចិត្តពេញថ្លើម ១០០% រាល់ការចូលមកកាន់ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) ម្តងៗ។

ដើម្បីអបអរសាទរការបើកដំណើរការឡើងវិញនៃស្ថានីយ កាល់តិច បឹងកេងកងនេះ អតិថិជនទាំងអស់អាចរីករាយជាមួយប្រូម៉ូសិនដ៏ពិសេស រួមមាន៖ ចែកក្រដាស់ជូតមាត់រាល់ពេលចាក់សាំង (រហូតអស់ពីស្តុក) ផ្តល់ជូនការ៉េមឥតគិតថ្លៃ (រហូតអស់ពីស្តុក) រាល់ការទិញចាប់ពី ២ដុល្លារឡើងទៅនៅគ្រប់ស្តារម៉ាត និងការផ្តល់ជូនពិសេស ទិញ១ ថែម ១ នៅហាង Coffee Plus។

កាល់តិច ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាច្រើនឆ្នាំមកហើយ កាល់តិច តែងតែពង្រឹងឋានៈ និងភាពជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា នោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នានៅក្នុងឧស្សាហកម្មនេះ ជាពិសេស អ្នកពាក់ព័ន្ធទាំងអស់ កំពុងទន្ទឹងរង់ចាំកំណើនជាបន្តបន្ទាប់ជាមួយនឹងអនាគតដ៏ត្រចះត្រចង់បន្ថែមទៀត។

កាល់តិច ផ្តល់ជូនប្រេងឥន្ធនៈប្រកបដោយគុណភាព និងទំនុកចិត្ត ជាមួយសារធាតុបន្ថែម Techron® សម្រាប់គ្រប់ប្រភេទប្រេងឥន្ធនៈរបស់កាល់តិច និងផ្តល់ឱ្យអ្នកបើកបរ បានប្រើប្រាស់ប្រេងដែលផ្តល់ថាមពលសម្អាតគ្មានគូប្រៀប ធ្វើឲ្យម៉ាស៊ីនយានយន្តស្អាតជាងមុន និងទទួលបានបទពិសោធន៍រីករាយរាល់ពេលធ្វើដំណើរ។ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន កាល់តិច ទទួលយកគ្រប់ប្រភេទការទូទាត់ទាំងអស់ រួមទាំងការទូទាត់តាម QR កូដ និងតាមទូរសព្ទដៃ។ កុំភ្លេចឆៀងចូល ស្ថានីយប្រេងឥន្ធនៈ និងស្តារម៉ាតបឹងកេងកង (មហាវិថី ព្រះនរោត្តម) ដើម្បីស្វែងរកអ្វីដែលអ្នកត្រូវការនៅថ្ងៃនេះ៕