(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងចេញដំណើរបន្តទៅដល់ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយនឹងនាំយកនូវវត្តមានតារាចម្រៀងលំដាប់កំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋ ជាពិសេសអ្នកស្រុកក្រឡាញ់ ខេត្តសៀមរាប បានកំសាន្តសប្បាយរីករាយ និងការរាំលេងកម្សាន្តជាថ្មីម្តងទៀតហើយ នៅទីតាំងបរិវេណដីឡូតិ៍ ជាប់ផ្លូវជាតិ លេខ៦A ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ព្រឹត្តិការណ៍ Cambodia Mega Concert នេះនឹងរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងរៀបចំរយៈពេល ០២ថ្ងៃពេញ គឺនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៣នេះ នៅលើទឹកដីស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពីបានបញ្ចប់បេសកកម្មក្នុងខេត្តបាត់ដំបងនាពេលកន្លងមក។

ទស្សនិកជននឹងមានឱកាសបានរាំលេងកម្សាន្តសប្បាយអស់ដៃជាមួយវត្តមានចូលរួមយ៉ាងកក្រើក រួមមានវត្តមានកំពូលតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក សុវត្ថិ មុនីវណ្ណ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀតមានទាំងកំពូលតារាកំប្លែង នាយ ក្រឹម រួមនឹងពិធីករ ពិធីការិនីសម្បូរវោហារផងដែរ។

ដូចសព្វមួយដង នាឱកាសដ៏ពិសេសនេះក៏នឹងមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ចាប់ពីម៉ោង ៨យប់ តទៅ។ កុំភ្លេចចូលរួមទាំងអស់ និងទទួលអារម្មណ៍រំភើបរីករាយជាមួយបទចម្រៀងល្បីៗ និងពេញនិយមដែលនឹងប្រគុំសម្តែងនៅលើឆាកតន្ត្រីធំទូលាយ អមដោយភ្លើងពណ៌រេរាំតាមចង្វាក់ភ្លេងនៅចំពោះមុខអ្នកស្រុកក្រឡាញ់ផងដែរ៕