(ម៉ៃអាមី)៖ កីឡាករវាយកូនបាល់ (Tennis) កម្រិតលេខ១ ពិភពលោក Carlos Alcaraz នៅពេលនេះបានបន្តឈានទៅដល់វគ្គ ៨នាក់ចុងក្រោយនៃព្រឹត្តិការណ៍ពានរង្វាន់ Miami Open 2023 ដោយត្រូវប៉ះ Taylor Fritz។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

ការឈានមកដល់វគ្គនេះ បរុសទើបមានវ័យ ១៩ឆ្នាំ Alcaraz បានយកឈ្នះ Tommy Paul លទ្ធផល ៦-៤ ចំនួន ២សិតជាប់គ្នា ខណៈការប៉ះជាមួយ Taylor Fritz ក៏ជាការរក្សាការតំណែងជើងឯករបស់គេកាលឆ្នាំ២០២២ នឹងតំណែងម្ចាស់លេខ ១ពិភពលោក នៃកម្រិតប្រកួត ATP នេះផងដែរ។

ដោយឡែកស្ថិតក្នុងវគ្គ ៨នាក់ចុងក្រោយនេះ ម្ចាស់ចំណាត់ថ្នាក់លេខ ៤ពិភពលោក មានសញ្ជាតិរុស្ស៊ី Daniil Medvedev ប៉ះជាមួយកីឡាករអាមេរិក Christopher Eubanks៕