(គីវ)៖ ក្រសួងកីឡាអ៊ុយក្រែន បានថ្កោលទោស នៅថ្ងៃពុធ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ចូលរួមប្រកួតវិញ ក្នុងការប្រកួតអន្តរជាតិ ក្នុងនាមជាអព្យាក្រឹត, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

«ក្រសួងយុវជន និងកីឡាអ៊ុយក្រែន ថ្កោលទោសចំពោះការផ្លាស់ប្តូរមួយចំនួន របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ លើការមិនចូលរួមលេង របស់អត្តពលិករុស្ស៊ី និងបេឡារុស្ស» នេះបើតាមក្រសួងអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

ក្រសួងបន្តថា «យើងបានតស៊ូមតិឥតឈប់ឈរ ហើយនឹងបន្តទទួចថា ស្ថិតក្រោមលក្ខខណ្ឌ នៃការឈ្លានពានយោធា ដែលមិនធ្លាប់មានពីមុនមក របស់រុស្ស៊ី ជាមួយនឹងការគាំទ្រពីសាធារណរដ្ឋបេឡារុស្ស ប្រឆាំងនឹងអ៊ុយក្រែន ដែលផ្ទុយនឹងគោលការណ៍ នៃធម្មនុញ្ញអូឡាំពិក, តំណាងនៃរដ្ឋឈ្លានពាន មិនគួរមានវត្តមាន នៅសង្វៀនកីឡាអន្តរជាតិនោះទេ»