(ភ្នំពេញ)៖ កាលពីចុងសប្តាហ៍មុន ការប្រគំតន្រ្តីទេសចរណ៍ Cambodia Beer x The Voice Tour Concert បានប្រព្រឹត្តឡើងកក្រើកអស់ខេត្តព្រះសីហនុ ជាមួយនឹងវត្តមានតារាបោះសម្លេងរបស់ផលិតកម្មហង្សមាសរួមមាន ឱក សុគន្ធកញ្ញា, ឆន សុវណ្ណរាជ, ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ និងតារាជាច្រើនទៀត។

កាន់តែអស្ចារ្យសម្រាប់អ្នកចូលរួមផ្ទាល់ Cambodia Beer បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ២រូបទៀតហើយរួមមាន៖ ចៅ សុវណ្ណឌី និង ចាន់ សំបូ ដោយអ្នកទាំងពីរគ្រាន់តែជាវផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា Cambodia Beer ភេសជ្ជៈប៉ូវកម្លាំង WURKZ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូច IZE និងទឹកបរិសុទ្ធ កម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី។

ក្នុងនោះផងដែរ កម្មវិធីបានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ចំនួន ៦គ្រឿងដល់អតិថិជន Cambodia Beer និងរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ដល់អតិថិជនភេសជ្ជៈប៉ូវកម្លាំង WURKZ។ អ្នកឈ្នះរង្វាន់ម៉ូតូទាំង៨រូបមកពីខេត្តកំពតមានដូចជា៖ ១) អ៊ុក រតនៈ ២) គឹម រត្ត័ណា ៣) ញ៉ែត ឡាយ ៤) នេត វណ្ណៈ ៥) ស៊ាង ខួច ៦) សាន ស្រីយ៉ា ៧) អ៊ុក ណាត និង ៨) ភេ ដឿន។

សម្រាប់ Show ទី៥ នៃការប្រគំតន្រ្តីទេសចរណ៍របស់ Cambodia Beer x The Voice Tour Concert នឹងធ្វើឡើងទៅរាជធានីភ្នំពេញ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី១ និងទី២ ខែមេសា។

ចុងសប្តាហ៍មកមើល Concert ជាមួយគ្នាណា! ជួបជាមួយនឹង Idols រាំលេងជាមួយចង្វាក់ភ្លេងសប្បាយៗ និងឱកាសឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/cambodiabeer