(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗលើពិភពលោក និងចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក។

Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើប គ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក។ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ក្រុមហ៊ុន Land Rover Cambodia ធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover ឱ្យកាន់តែប្រសើរឡើង។

ក្រុមហ៊ុន Land Rover តែងតែនាំមុខគេជានិច្ចនូវបច្ចេកវិទ្យា និងការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់ អតិថិជនជាស្នូល។

យោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត Range Rover នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Land Rover Cambodia បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញ និងស្វែងយល់ពីរបៀបថែទាំយានយន្តឱ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយ។ ការជាវរថយន្តគ្រប់ម៉ូដែល Land Rover ឥឡូវនេះនឹងទទួលបានការថែទាំ ដោយឥតគិតថ្លៃរយៈពេល ៥ឆ្នាំ ឬ ៦៥,០០០គីឡូម៉ែត្រ។ ចន្លោះពេលសេវាកម្មនេះ រៀងរាល់ ១៣,០០០គីឡូម៉ែត្រ ឬ ១២ខែ តាមការប្រើប្រាស់របស់អតិថិជន នឹងមានការថែទាំរថយន្តចាំបាច់ត្រូវតែឆែក។ ម្ចាស់រថយន្តមួយចំនួនប្រហែលជាចង់ផ្លាស់ប្តូរប្រេងម៉ាស៊ីនរបស់ពួកគេញឹកញាប់ជាងតម្រូវការ ប្រសិនបើរថយន្តមានបរិមាណខ្ពស់នៃការធ្វើដំណើរខ្លី ឬដំណើរឆ្ងាយៗ។

តាមការពន្យល់របស់ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន លោក Sajai Nalupurakkal បានប្រាប់ថា៖ «ហេតុផលជាច្រើននៅពីក្រោយការឆេះនេះដែលអាចមកពីទី១៖ មូលហេតុសំខាន់គឺកង្វះការថែទាំតាមកាលកំណត់ជាមួយនឹងការផ្លាស់ប្តូរគ្រឿងបន្លាស់ដែលមិនមែនជាគ្រឿងបន្លាស់សុទ្ធពីរោងចក្រ(non-genuine spare parts) រឺជួសជុលផ្លាស់ប្តូរជាមួយជាង ដែលគ្មានការបញ្ជាក់ពីក្រុមហ៊ុន (uncertified technician), ទី២៖ ការប្រើប្រាស់គ្រឿងបន្លាស់ផ្នែកភ្លើងមិនពិតប្រាកដ (non-genuine electrical parts) ដូចជា៖ អាគុយ ឬគ្រឿងបរិក្ខាអគ្គិសនីផ្សេងទៀតក៏អាចនាំឱ្យមានគ្រោះថ្នាក់ដល់រថយន្តផងដែរ និងទី៣៖ ការកែប្រែយានយន្តពីស្ថានភាពដើម ដូចជាការកែប្រែប្រព័ន្ធខ្សែភ្លើងដើម្បីដំឡើងគ្រឿងបន្លាស់បន្ទាប់បន្សំផ្សេងៗ»

លោក BIJU NARAYANAN នាយកគ្រប់គ្រងទូទៅរថយន្ត LAND ROVER CAMBODIA បានជម្រាបដល់អតិថិជនថា៖ «បញ្ហាខាងលើអាចបញ្ចៀសបានតាមការជាវរថយន្តម៉ាក Land Rover ពីក្រុមហ៊ុន Land Rover Cambodia ព្រោះថាការជាវផ្ទាល់ពីក្រុមហ៊ុនអតិថិជននឹងទទួលបានការធានា ទៅលើបច្ចេកទេស និងស្តង់ដារសុវត្តិភាពរថយន្ត ពីរោងចក្រដើម រួមទាំងសេវាថែទាំ និងជួសជុលពីអ្នកបច្ចេកទេស ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ដោយទទួលបានការវឹកហាត់ពីរោងចក្ររថយន្តផ្ទាល់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារសុវត្ថិភាពខ្ពស់ជូនអតិថិជន។ អតិថិជនក៏នឹងទទួលបាននូវការរំលឹកកាលបរិច្ឆេទនៃការថែទាំតាមកាលកំណត់ និង ជួយអតិថិជនក្នុងការកក់កាលបរិច្ឆេទសេវាកម្ម ក្រុមហ៊ុនក៏ផ្តល់ជូនការធានារយៈពេល ៣ឆ្នាំ ហើយអាចពន្យាដល់ទៅ ២ឆ្នាំជាមួយនឹង កញ្ចប់សេវាកម្មឥតគិតថ្លៃរយៈពេល ៥ឆ្នាំសម្រាប់យានយន្តទាំងអស់»

នាយកគ្រប់គ្រងទូទៅរថយន្ត LAND ROVER CAMBODIA​ បានបន្ថែមថា «យើងខ្ញុំសប្បាយចិត្ត នៅពេលឃើញប្រជាពលរដ្ឋកម្ពុជាជាច្រើនប្រើប្រាស់រថយន្ត Range Rover។ ក៏ប៉ុន្តែ យើងឃើញថារថយន្តទាំងនោះមួយចំនួនមិនបានជាវពីយើងដែលតំណាងចែកចាយជាផ្លូវការនោះទេ។ រាល់រថយន្ត ដែលមិនបាននាំចូលពីតំណាងចែកចាយជាផ្លូវការគឺមិនមានការបំពាក់មកនូវស្ពិករថយន្ត គ្រឿងម៉ាស៊ីន កម្មវិធី និងការបញ្ចេញឧស្ម័នឱ្យបានត្រឹមត្រូវ ដែលមានការទទួលស្គាល់ពីរោងចក្រផ្ទាល់ក្នុងការប្រើប្រាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានោះឡើយ។

ពួកយើងសូមបញ្ជាក់ថា រថយន្តដែលជួបឧបទ្ទវហេតុឆេះនៅលើផ្លូវល្បឿនលឿន គឺមិនមែននាំចូលពីក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្លូវការនោះឡើយ។ ពួកយើងបានពិនិត្យមើលក្នុងប្រព័ន្ធផ្លូវការរបស់ Jaguar Land Rover (JLR) ហើយយើងបានរកឃើញថា យានយន្តទាំងនោះត្រូវបានចែកចាយពីប្រទេសផ្សេង។ លើសពីនេះទៅទៀត រថយន្តទាំងនោះ គឺមិនដែលមានប្រវត្តិត្រួតពិនិត្យនៅមជ្ឈមណ្ឌលថែទាំរថយន្តរបស់ JLR នោះទេ។ កង្វះការថែទាំឱ្យបានត្រឹមត្រូវ ការមិនប្រើគ្រឿងបន្លាស់ពិតប្រាកដ និងជាងជំនាញបច្ចេកទេស ដែលមានសមត្ថភាព អាចបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង»

«ក្រុមហ៊ុនរបស់យើងខ្ញុំ ផ្តល់នូវការថែទាំយ៉ាងយកចិត្តទុកដាក់សម្រាប់អតិថិជនដូចជា ការជួសជុល និងថែទាំរថយន្ត ជាមួយជាងបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ចេញពីរោងចក្រ អមមកជាមួយនិងគ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ។ ពួកយើងស្វាគមន៍ជានិច្ច ចំពោះម្ចាស់រថយន្ត Land Rover ទាំងអស់ មិនថាពួកគេបានទិញយានយន្តពីក្រុមហ៊ុន ឬពីប្រភពណានោះឡើយគឺអាចយករថយន្តមកទទួលសេវាកម្មនៅ Land Rover Cambodia ដើម្បីធ្វើការត្រួតពិនិត្យយានយន្តដោយឥតគិតថ្លៃ ឬសម្រាប់ការជួសជុលណាមួយ។ យើងខ្ញុំចង់ឱ្យប្រាកដថា រថយន្ត Land Rover ទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងដាក់ឱ្យដំណើការ ប្រកបដោយភាពធន់ និងសុវត្ថិភាពខ្ពស់។ យើងសង្ឃឹមថា អ្នកដែលស្រលាញ់រថយន្ត Land Rover ទាំងអស់ ក៏ដូចជាអ្នកដែលត្រៀមនឹងទិញនាពេលអនាគត នឹងពិចារណាលើកត្តាខាងលើ មុននឹងធ្វើការសម្រេចចិត្ត»

រាល់ម្ចាស់រថយន្ត Land Rover អាចអញ្ជើញយករថយន្តមកត្រួតពិនិត្យបានជាមួយមជ្ឈមណ្ឌលសេវាកម្ម Jaguar Land Rover ។ អតិថិជនអាចថែរក្សារយានយន្តរបស់អ្នកបានដោយគ្រាន់តែកក់ទុកឥឡូវនេះតាមរយៈ 070 999 222/ 017 999 539 ឬទំនាក់ទំនងតាមរយៈទំព័រ Facebook របស់ Jaguar ឬ Land Rover Cambodia ឬចូលទៅកាន់អគារតាំងបង្ហាញរថយន្ត Land Rover Cambodia នៅលើផ្លូវសហព័ន្ធរុស្សី។

ចាប់តាំងពីឆ្នាំ១៩៤៨ Land Rover បានផលិតរថយន្ត 4x4s ដែលតំណាងឱ្យ «វិសាលភាពនៃសមត្ថភាព» សម្រាប់គ្រប់ម៉ូដែលទាំងអស់។ Land Rover ម៉ូដែល Defender, Discovery, Discovery Sport, Range Rover, Range Rover Sport, Range Rover Velar និង Range Rover Evoque នីមួយៗតំណាងអោយផ្នែករថយន្ត SUV របស់ពិភពលោក ដោយ ៨០ភាគរយ នៃជួរម៉ូដែលនេះត្រូវបាននាំចេញទៅកាន់ជាង ១០០ប្រទេសលើពិភពលោក៕