(ភ្នំពេញ)៖ ក្រុមហ៊ុន Han Thong Investment ដែលជាក្រុមហ៊ុនអភិវឌ្ឍដ៏លេចធ្លោមួយនៅកម្ពុជា បានប្រកាសថា ក្រុមហ៊ុន China Railway Urban Construction Group នឹងជាអ្នកម៉ៅការសាងសង់ទាំងស្រុង សម្រាប់គម្រោងអភិវឌ្ឍ គីរីរីផាក រេស៊ីដិន និងរីសតរបស់ខ្លួន។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Han Thong Investment ឧកញ៉ា លីម លាង មានគោលបំណងបង្កើតនូវបទពិសោធន៍ដ៏ប្លែក និងមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវ ដែលចង់គេចចេញពីភាពអ៊ូអរ ស្មុគស្មាញនៅក្នុងទីក្រុង និងចង់ចំណាយពេលវេលាកម្សាន្ត និងរីករាយជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង នៃបរិស្ថានជុំវិញ។

ឧកញ៉ា លីម លាងបានឱ្យដឹងថា គម្រោងរីសតនេះ នឹងរៀបចំឡើងសម្រាប់អ្នកដែលស្រឡាញ់ និងចូលចិត្តការរស់នៅជាមួយធម្មជាតិ។ គ្រប់គ្នាអាចស្រមៃថាទីនេះជារមណីយដ្ឋាន ជាកន្លែងដែលភ្ញៀវទាំងអស់អាចផ្តាច់ខ្លួន ចេញពីភាពតានតឹងនៃជីវិតដ៏មមាញឹក និងភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិឡើងវិញ។

ឧកញ៉ា លីម លាង មានគោលបំណងបង្កើតបរិយាកាស ប្រកបដោយផាសុកភាព និងភាពស្ងប់ស្ងាត់ ដែលលើកកម្ពស់ដល់ការរស់នៅ ដែលអាចសម្រាកលំហែផ្លូវកាយ ភាពស្រស់ស្រាយផ្លូវចិត្ត និងសុខុមាលភាព សុខភាពនៅក្នុងគម្រោងនេះ ដើម្បីផ្តល់ជូនភ្ញៀវនូវបទពិសោធន៍ធម្មជាតិពិតៗ និងសម្បូរបែប។

គីរីរីផាក រេស៊ីដិន និងរីសត មានទីតាំងនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា និងគ្របដណ្ដប់លើផ្ទៃដីជាង ៣០០ហិកតា។ ទីតាំងគម្រោងនេះស្ថិតនៅច្រកចេញទី៦ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្តល់ភាពងាយស្រួលដល់ភ្ញៀវមកពីគ្រប់តំបន់។ ការអភិវឌ្ឍនេះ គឺជាទីតាំងដ៏ល្អសម្រាប់ការបង្កើតចំណងមិត្តភាព និងការបណ្តុះបណ្តាលផ្សេងៗ ព្រមទាំងផ្តល់ជូននូវសកម្មភាពសម្រាប់ក្រុមគ្រួសាររីករាយជាច្រើន នៅក្នុងបរិយាកាសធម្មជាតិដ៏ស្រស់បំព្រង។

China Railway Urban Construction Group គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited (CRCC) ដែលជាក្រុមហ៊ុនលំដាប់កំពូលមួយ ក្នុងចំណោមក្រុមហ៊ុនធំកំពូលទាំង៣ លើតារាង Engineering News-Record's (ENR) Top 250 Global Contractors និងជាប់ចំណាត់ថ្នាក់ទី៥៨ ក្នុងចំណោមក្រុមហ៊ុន Fortune Global 500. ជាមួយនឹងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង១១០ នៅទូទាំងទ្វីបទាំងប្រាំមួយ ក្រុមហ៊ុនសំណង់នេះបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវប្រតិបត្តិការពោរពេញដោយឧត្តមភាព និងការបង្កើតសហគមន៍ប្រកបដោយនិរន្តរភាព។

អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន China Railway Urban Construction Group លោក Luo Jiang Bo បានបង្ហាញពីមោទកភាពរបស់គាត់ ដែលត្រូវបានជ្រើសរើសជាអ្នកសាងសង់សម្រាប់គម្រោងគីរីផាក និងការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកមកកាន់គម្រោងនេះ។ គីរីផាក នឹងមានបរិក្ខាររស់នៅប្រណិតៗជាច្រើន សម្រាប់សកម្មភាពផ្សេងៗ រួមទាំងកន្លែងកម្សាន្តជាច្រើន ការបង្កើតចំណងមិត្តភាពជាមួយមិត្តរួមការងារ ប្រកបដោយសុខុមាលភាព និងផាសុខភាព និងសកម្មភាពបង្កើនភាពរីករាយ សម្រាប់ក្រុមគ្រួសារជាដើម។ យើងមានគោលដៅក្នុងការអភិវឌ្ឍទីកន្លែង ដែលបង្កើននូវភាពស្និទ្ធិស្នាលរវាងក្រុមគ្រួសារ មិត្តរួមការងារ មិត្តភក្តិ ដែលស្វែងរកបទពិសោធការរស់នៅពោរពេញដោយភាពឯកជន និងភាពកក់ក្ដៅ។

ជាមួយនឹងស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន របស់ក្រុមហ៊ុន China Railway Urban Construction Group និងការប្តេជ្ញាចិត្តដូចគ្នា នោះគឺការផ្តល់នូវភាពល្អឥតខ្ចោះ ក្រុមហ៊ុន Han Thong Investment មានក្ដីរំភើបក្នុងការចាប់ដៃគូជាមួយគ្នា ដើម្បីនាំមកនូវការអភិវឌ្ឍដ៏គួរជាទីមោទកនេះ។ ក៏ដូចគ្នាជាមួយនឹងក្រុមហ៊ុន China Railway Urban Construction Group ក្រុមហ៊ុន Han Thong Investment មានទំនុកចិត្តក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន សម្រាប់គីរីរីផាក រេស៊ីដិន និងរីសត ដោយបង្កើតកន្លែងមួយ ដែលផ្តល់នូវគុណតម្លៃពិសិដ្ឋមួយសម្រាប់អ្នកគ្រប់គ្នា និងផ្តល់នូវបទពិសោធន៍ ដែលមិនអាចបំភ្លេចបានសម្រាប់អ្នករស់នៅផ្ទាល់ និងអ្នកមកកម្សាន្តមកពីជុំវិញពិភពលោក។

គម្រោងអភិវឌ្ឍន៍គីរីរីផាក រ៉េស៊ីដិន និងរីសត បច្ចុប្បន្នកំពុងបើកឲ្យទស្សនា មុនពេលបើកលក់ជាផ្លូវការ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង និងការផ្តល់ជូនផ្សេងៗ អ្នកដែលចាប់អារម្មណ៍អាចចុះឈ្មោះនៅគេហទំព័រ Facebook ផ្លូវការរបស់គីរីរីផាក រេស៊ីដិន និងរីសត https://www.facebook.com/kiriparkresidenceandresort ឬទាក់ទងទៅក្រុមហ៊ុនតាមរយៈទូរសព្ទ ឬ Telegram +855 78 422 042៕