(ភ្នំពេញ)៖ លោក យី វាសនា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានដាក់ក្តីរំពឹងថា សម្រាប់មេដាយនឹងមានការកើនឡើងទ្វេដង បើធៀបទៅនឹងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូនេស៊ី ដែលការលើកឡើងនេះបានឲ្យដឹងស្ថិតក្នុងពិធីបើកកិច្ចប្រជុំនាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេម «ត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣» ដែលការប្រកួតនៅសល់ ៦៥ថ្ងៃទៀតប៉ុណ្ណោះ។

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក យី វាសនា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានលើកឡើងថា «សម្រាប់កិច្ចប្រជុំនាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេម ឃើញថាហាក់បីដូចជាថ្ងៃដែលយើងប្រជុំគ្នាអ្នកជំនាញ់ទាំងអស់ ទាំងគណៈកម្មាការសម្របសម្រួលរបស់សហព័ន្ធកីឡាជនពិការអាស៊ាន ទាំងអ្នកបច្ចេកទេសអន្តរជាតិ ទាំងនាយកកីឡាទាំង១៣ ដែលយើងដាក់ឲ្យចូលរួមក្នុងការប្រកួតនេះ»

គណៈកម្មាការជាតិរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បន្តទៀតថា «មិនមែនតែថ្ងៃនេះទេយើងបានត្រៀមលក្ខណៈប្រមាណ ៤ទៅ៥ឆ្នាំកន្លងមកហើយ ក្រោមការចង្អុលបង្ហាញនៅមគ្គុទេសដល់ច្បាស់លាស់ និងទទួលខុសត្រូវរបស់សម្តេចតេជោ ដែលមានសម្តេចពិជ័យសេនា លោកចូលរួមជាអាចិន្ត្រៃយ៍ ក្នុងការដឹកនាំប្រចាំថ្ងៃតែម្តង ជាមួយឯកឧត្តមបណ្ឌិត ថោង ខុន និងអគ្គលេខាធិការ និងប្រធានគណកម្មការ បច្ចេកទេស ដែលសុទ្ធតែជាតំណាងក្រសួងមន្ទីរ ហើយធ្លាប់មានបទពិសោធន៍ នៅការរៀបចំពីធីធំៗ បានទទួលជោគជ័យ។

ចឹងហើយការរៀបចំរបស់យើង ៣ទៅ៤ឆ្នាំមកដល់ពេលនេះ ឥលូវនេះថ្ងៃមួយដែលយើងអាចសន្និមតថាជា ថ្ងៃដែលយើងបានបញ្ចប់ត្រៀមលក្ខណៈនៅការងារតូចតាចក្តី លក្ខខណ្ឌបច្ចេកទេសគឺចប់សព្វគ្រប់។

លោកបន្តថា កម្ពុជាបានដាក់បង្ហាញនៅវឌ្ឍនៈភាពក្នុងការរៀបចំអាស៊ានប៉ារ៉ាហ្គេម ជូននាយបេសកកម្ម និងអ្នកបច្ចេកទេសទាំងអស់ ជាយន្តការណ៍សំខាន់ណាស់ គឺជួយកម្ពុជាឲ្យទទួលបានជោគជ័យ, ចឹងថ្ងៃនេះ គឺជាថ្ងៃចុងក្រោយសម្រាប់ការផ្តល់យោបល់បន្ថែម លើការខ្វះខាតតែតិចតូចទេ បើតាមការសង្កេតក្នុងកិច្ចប្រជុំ ៣ថ្ងៃមកនេះ។

មិនមានអ្វីដែលកម្ពុជា បារម្មណ៍នោះទេ កម្ពុជាប្រកាសជាសាធារណះថា កម្ពុជារួចរាល់ហើយ ក្នុងការត្រៀមលក្ខណៈរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេន យើងស្វាគមន៍ភ្ញៀវ ទាំងប្រតិភូកីឡា ទាំងប្រតិភូទេសចរណ៍ ទាំងប្រតិភូទាំងអស់ដែលចង់មកកាន់កម្ពុជា ទស្សនាទាំងកីឡា និងបន្តធ្វើជាទេសចរណ៍នៅស្រុកខ្មែរយើង។

សូមជម្រាបបន្ថែមទៀតថា គណៈកម្មការទាំង១៤ របស់យើងបានត្រៀមលក្ខណៈរៀបចំរួចជាស្រេច ទាំងបដិសណ្ធារកិច្ច ពិធីការ សន្តិសុខ ម្ហូបអាហារ និងការរៀបចំកិច្ចការទាំងឡាយ ទាំងបច្ចេកទេសប្រកួតយើងត្រៀមលក្ខណៈរៀបចំចប់សព្វគ្រប់អស់ហើយ។ លោកបានដាក់ក្តីរំពឹងថា «ចឹងសង្ឍឹមថាប្រតិភូទាំងអស់ និងមកកាន់កម្ពុជា ដោយទទួលនៅលទ្ធផលជាផ្លៃផ្កា ក្នុងការរៀបចំនិងចូលរួមសកម្មភាពទាំងអស់នេះ ដោយផាសុកភាព និងផាសុខវត្ថុ សម្រាប់បងប្អូនជនពិការយើង»

ខាងក្រោមននេះជាលើកឡើងរបស់លោក យី វាសនា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ អំពីការព្រៀបធៀប និងប្រវត្តិខ្លះៗ នៃការចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម និងមានការក្តីរំពឹងចំពោះការត្រៀមខ្លួននៅព្រឹត្តិការណ៍លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕