(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ GANZBERG និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងឈានចេញពីខេត្តព្រះវិហារ ឆ្ពោះបន្តទៅកាន់ខេត្តពោធិ៍សាត់ទៀតហើយ ដើម្បីពាំនាំភាពសប្បាយរីករាយ រំជើបរំជួល ជូនដល់ទស្សនិកជនអ្នកគាំទ្រទាំងអស់ក្នុងខេត្តពោធិ៍សាត់ ជាមួយវត្តមានតារាចម្រៀងលំដាប់កំពូលៗប្រចាំប្រទេសកម្ពុជា។

ព្រឹត្តិការណ៍តន្រ្តីដ៏ធំសម្បើមនេះ ជាព្រឹតិការណ៍លើកទី៨ហើយ ក្នុងដំណើរប្រគំតន្រ្តី GANZBERG Premium Concert ដែលនឹងធ្វើដំណើរទៅជួបបងប្អូន ពុកម៉ែ មាមីង ទាំងអស់ទូទាំងប្រទេស។ សម្រាប់ព្រឹត្តិការណ៍លើកនេះ នឹងរៀបចំធ្វើឡើងនៅក្នុងខេត្តពោធិ៍សាត់ បរិវេណដីឡូតិ៍ ផ្សារភូពុយ។

GANZBERG Premium Concert លើកនេះ នឹងធ្វើឡើងរយៈពេល០២ថ្ងៃពេញមិនឱ្យចាញ់សព្វរាល់ដង គឺនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៣ ហើយនឹងមានវត្តមានចូលរួមយ៉ាងកក្រើក រួមមានវត្តមានកំពូលតារាចម្រៀងប្រចាំនៅកម្ពុជា ដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា លោក សុវត្ថិ មុនីវណ្ណ កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើន ដែលនឹងចូលរួមមកអង្រួនអារម្មណ៍ទស្សនិកជនទាំងអស់ឱ្យកាន់តែរំភើប និងសប្បាយរីករាយ។

សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលមកទស្សនាផ្ទាល់ក៏នឹងអាចកម្សាន្តនូវទស្សនីយភាពការសម្តែងល្ខោនខោល និងក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខមផងដែរ ដែលនឹងធ្វើឱ្យទីតាំងនៃព្រឹត្តិការណ៍ប្រគំតន្រ្តីនេះកាន់តែពិសេសទ្វេឡើងថែមទៀត។

ព្រឹត្តិការណ៍ដ៏ពិសេសនេះក៏នឹងមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN TV និងតាមរយៈទំព័រហ្វេសប៊ុករបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG ផងដែរ។

ចូលរួមកម្សាន្តទាំងអស់គ្នា និងក្រេបឱជារសស្រាបៀរ GANZBERG នៅខេត្តពោធិ៍សាត់ ថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៣នេះ! ធានាថានឹងសប្បាយញាប់ញ័ររាំកម្សាន្តឱ្យអស់ដៃ ជាពិសេសជាមួយនឹងប្រព័ន្ធសម្លេងល្អឥតខ្ចោះពី NANO SOUND CAMBODIA នៅក្នុងការប្រគុំតន្រ្តី GANZBERG Premium Concert ៕

វីដេអូ៖ https://fb.watch/jCh1WlN0SY/?mibextid=RUbZ1f