(ភ្នំពេញ)៖ លោក នីន វណ្ណៈ ដែលរស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានការភ្ញាក់ផ្អើលជា ខ្លាំងនៅសុខៗស្រាប់តែឃើញកំពូលកីឡាករគុនខ្មែរ ព្រំ សំណាង បើកឡានស្ព័រថ្មីខ្លាញ់គោយកមកឲ្យដល់មុខផ្ទះ។

លោក នីន វណ្ណៈ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមុនគាត់បានត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ១គ្រឿងពី ក្រវិលកំប៉ុង Boostrong ហើយក្រុមហ៊ុន បានចុះមកពិនិត្យថាពិតជាត្រូវរង្វាន់ពិតប្រាកដមែន។ លុះដល់ពេលប៉ុន្មានថ្ងៃក្រោយមកស្ងាត់ៗ ពេលលោកកំពុងអង្គុយមុខផ្ឬះស្រាប់តែឃើញកំពូលកីឡាករ ព្រំ សំណាង បើកឡានស្ព័រថ្មីមកឈប់មុខផ្ទះ ហើយប្រាប់ថាយកឡានលោកមកឲ្យលោកដូចគេប្រេងអ៊ីចឹង ធ្វើឲ្យលោក វណ្ណៈស្រឡាំងកាំង ភ្ញាក់ផ្អើលរំភើបផង អរផង ញញឹមបិទមាត់មិនជិត។

បន្ថែមពីនេះ លោក នីន វណ្ណៈ បានបន្ដថា គាត់ត្រូវរង្វាន់ពីប៊ូសស្ត្រងបានទាំងរង្វាន់ហើយបានទាំងកិត្តិយសខ្ពស់ លើកមុខមាត់គ្រួសារណាស់។ សូមរំលឹកផងដែរថាថ្មីៗនេះ គេឃើញមានអ្នកត្រូវរង្វាន់ ឡានស្ព័រថ្មីខ្លាញ់គោ និងម៉ូតូ ច្រើនណាស់ពីភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងកំប៉ុងថ្មី ហើយល្បីថាប៊ូសស្ត្រងកំប៉ុងថ្មី រសជាតិខ្ញាញ់ហើយ រង្វាន់ច្រើនទៀត៕