(ភ្នំពេញ)៖ ពិតជាសំណាងណាស់សម្រាប់ពលរដ្ឋអ្នកខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រហូតដល់២គ្រឿង ក្នុងពេលចាប់ឆ្នោតផ្សងសំណាងនាឱកាសប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert កាលពីសប្តាហ៍មុន។

អ្នកឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីពីការចាប់សន្លឹកឆ្នោតផ្សងសំណាងមាន៖ អ្នកស្រី កែ ស្រវី និងលោក ភាព សុផាន់ រស់នៅខេត្តបាត់ដំបង។

ក្រៅពីប្រគល់រង្វាន់ម៉ូតូជូនអ្នកដែលចាប់ឆ្នោតផ្សងសំណាងខាងលើ ក៏មានការប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីចំនួន៣គ្រឿងដល់អតិថិជន Cambodia Beer និង Honda Dream ស៊េរីថ្មីចំនួន១គ្រឿងដល់អតិថិជនភេសជ្ជៈប៉ូវកម្លាំង WURKZ។ អ្នកឈ្នះរង្វាន់ម៉ូតូទាំង៤រូប រួមមាន៖ លោក សាត ឈីវហេង លោក ប៉ាត់ ចន្ថា លោក ឱន សាឡត និងលោក សុខ ភាព។

គ្រាន់តែជាវផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា Cambodia Beer ភេសជ្ជៈប៉ូវកម្លាំង WURKZ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូច IZE និងទឹកបរិសុទ្ធ កម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី អ្នកនឹងទទួលបានសន្លឹងឆ្នោតដើម្បើផ្សងសំណាងយកម៉ូតូ Honda Click ស៊េរីថ្មីភា្លមៗ។

នៅចុងសប្តាហ៍នេះ ថ្ងៃទី១ និងទី២ ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert នឹងធ្វើដំណើរទៅខេត្តសៀមរាប បរិវេណដីឡូត៍ជាប់ផ្លូវជាតិលេខ៦ ស្រុកក្រឡាញ់។ ជួបជាមួយតារាចម្រៀងល្បីៗពីផលិតកម្ម Galaxy Navatra មានដូចជា៖ ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក សុវត្ថិ មុនីវណ្ណ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេមមី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀត។

ដើមខែថ្មីអ៉ីចឹង មករាំលេងសប្បាយជាមួយ Cambodia Mega Concert មក ក្រែងមានឱកាសឈ្នះរង្វាន់ម៉ូតូថ្មីស្រឡាងទៅផ្ទះវិញ!

Cambodia Beer រូបរាងប្រណិត រសជាតិឆ្ញាញ់អស្ចារ្យ!

សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/cambodiabeer